ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលអ្នកទេសចរបរទេស តែប្រហែលមិនអាចរកផលចំណេញភ្លាមៗទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលកម្ពុជាកំពុងបើកប្រទេស ទទួលស្វាគមន៍អ្នកទេសបរទេស មានការជំរុញដល់អ្នករកទទួលទានខាងវិស័យទេសចរណ៍ ពិសេសសហគមន៍ទេសចរណ៍ធម្មជាតិគួរត្រៀមខ្លួនទំាងសេវាកម្ម និងគុណភាពក្នុងការស្វាគមន៍អ្នកទេសចរបទេសនៅក្នុងនោះមានទំាងការត្រៀមចិត្តផងដែលថា ភ្លាមៗពេលបើកដំបូងៗនេះ ទំនងមិនទាន់អាចរកផលចំណេញបាននោះទេ ។…

រាជធានីភ្នំពេញ ៖ នៅពេលកម្ពុជាកំពុងបើកប្រទេស ទទួលស្វាគមន៍អ្នកទេសបរទេស មានការជំរុញដល់អ្នករកទទួលទានខាងវិស័យទេសចរណ៍ ពិសេសសហគមន៍ទេសចរណ៍ធម្មជាតិគួរត្រៀមខ្លួនទំាងសេវាកម្ម និងគុណភាពក្នុងការស្វាគមន៍អ្នកទេសចរបទេសនៅក្នុងនោះមានទំាងការត្រៀមចិត្តផងដែលថា ភ្លាមៗពេលបើកដំបូងៗនេះ ទំនងមិនទាន់អាចរកផលចំណេញបាននោះទេ ។

លោក ហួត ឃាង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន All Dream Cambodia Travel បានអំពាវនាវដល់អជ្ញាធរគ្រប់ថ្នាក់ជួយជំរុញ ឫលើកទឹកចិត្តដល់អាជីវករដែលបំរើសេវាកម្មទេសចរណ៍អោយយកចិត្តទុកដាក់ក្នុងការពង្រឹងវិធានការសុខាភិបាល ការរៀបចំស្ដង់ដារទាំងបរិស្ថាន និងអនាម័យដើម្បីទទួលភ្ញៀវទេសចរណ៍ក្នុងស្រុក ហើយត្រៀមទៅបំរើទេសចរណ៍អន្តរជាតិនាពេលខាងមុខ ។ លោកជឿថា ការបើកសេវាកម្មទេសចរណ៍ឡើងវិញនោះគឺប្រាកដណាស់អាជីវករនឹងមិនទទួលបានផលចំណេញនោះទេ ឫអាចនិយាយថាខាតថែមទៀត ។

«ដូច្នេះខ្ញុំអំពាវនាវដល់អជ្ញាធរយកចិត្តទុកដាក់ធ្វើការអប់រំណែនាំសំខាន់ជំរុញ  និងលើកទឹកចិត្តដល់ពួកគាត់ដើម្បីបើកសេវាកម្មឡើងវិញ ព្រោះថាបើគ្មានសេវាកម្មបម្រើវិស័យទេសចរណ៍នោះទេភ្ញៀវទេសចរមិនអាចចូលទៅកម្សាន្តនៅតាមបណ្ដារមណីយដ្ឋាន សហគមន៍អេកូទេសចរណ៍នោះទេ» នេះជាការបញ្ជាក់របស់លោក ហួត ឃាង ។ 

លោក ហួត ឃាង បានរំឭកឡើងវិញដែរថានៅមុនបញ្ហាកូវីដ ទេសចរណ៍នៅកម្ពុជាមានសន្ទុះកើនឡើងយ៉ាងខ្លំាង ។ ប៉ុន្តែក្រោយកូវីដអុកឡុកជាសកលអត្រាភ្ញៀវទេសចរបរទេស គឺសូន្យតែម្ដង ។ លោកបានសម្ដែងនូវការគាំទ្រ និងសាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការសកម្មភាពទេសចរណ៍ជាបណ្តើៗឡើងវិញ ទោះបីស្ថិតក្នុងលក្ខខណ្ឌសុខាភិបាលខ្លះក៍ដោយចុះ ។ លោក ហួត ឃាង ថា ការបើកដំណើរការទេសចរណ៍ជាបណ្ដើរៗឡើងវិញនោះគឺជាការបោះជំហាន ក៏ដូចជាការចាប់ផ្ដើមរំដោះខ្លួនចេញពីប្រអប់ខ្មៅនៃជំងឺកូវីដ ១៩ ដែលបានញាំញីសង្គមកម្ពុជាក៏ដូចជាពិភពលោកទាំងមូល ។

«បញ្ហាកូវីដ ១៩ បានប៉ះពាល់ វិស័យទេសចរណ៍ ធ្ងន់ធ្ងរជាងគេ ។ បើយើងបន្ធូរបន្ថយលក្ខខណ្ឌសុខាភិបាលបន្តិចទៀត នោះការបើកវិស័យទេសចរណ៍ឡើងវិញប្រាកដជាមានលក្ខខណៈល្អប្រសើរ សំខាន់លក្ខខណ្ឌចំពោះអ្នកទេសចរណ៍អន្តរជាតិព្រោះថាភ្ញៀវទេសចរសុទ្ធសាធដែលចង់មកសម្រាកកម្សាន្តនៅកម្ពុជា គេនឹងមិនទាន់សម្រេចចិត្តមកភ្លាមៗនោះទេប្រសិនបើគេមកកម្ពុជាហើយត្រូវធ្វើចត្តាទ្បីស័កយូរថ្ងៃពេករួមទាំងការរត់ឯកសារស្មុគស្មាញដែលធ្វើអោយពួកគេចំណាយលុយច្រើន» នេះជាការលើកឡើងរបស់លោក ហួត ឃាង ។

ក្រសួងសុខាភិបាលបានកាត់បន្ថយការធ្វើចក្តាឡីស័កអ្នកដំណើរបរទេសចូលមកកម្ពុជា ពី ១៤ ថ្ងៃមកនៅត្រឹម ៧ ថ្ងៃ និង ៣ ថ្ងៃ ទៅតាមប្រភេទអ្នកធ្វើដំណើរនិងឯកសារនានាដែលអាជ្ញាធរតម្រូវឲ្យមាននោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ