ក្រសួងការពារជាតិអាល់ហ្សេរីក្នុងសេចក្តីប្រកាសមួយគូសបញ្ជាក់កាលពីថ្ងៃទី២៧ មីនា ថា ទាហានអាល់ហ្សេរី១២នាក់បានត្រូវស្លាប់ ហើយ២នាក់ទៀតរងរបួសដោយសារការធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង កាលពីយប់ថ្ងៃទី២៧ មីនា ក្នុងមូលដ្ឋាន REGGANE ខេត្តអាដ្រាចម្ងាយ១.១៥០គីឡូម៉ែត្រពីទីក្រុងអាល់ហ្សេ ។
សេចក្តីប្រកាសនេះបញ្ជាក់ថា ក្នុងឱកាសបំពេញបេសកកម្មមួយនៅជិត REGGANE និងបន្ទាប់ពីការខូចខាងបច្ចេកទេសឧទ្ធម្ភាគចក្រដឹកកងទ័ពធុន MI-171 របស់កងទ័ពអាកាសអាល់ហ្សេរីបានធ្លាក់កាលពីថ្ងៃទី២៧ មីនា វេលាម៉ោង១៨ម៉ោងក្នុងស្រុក ។ ក្នុងគ្រោះថ្នាក់នេះទាហាន១២នាក់ស្លាប់ និង២នាក់ទៀតរងរបួស ។
ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ អនុរដ្ឋមន្ត្រីការពារប្រទេសនីហ្សេរីយ៉ា ព្រមទាំងជានាយសេនាធិការកងទ័ពឧត្តមសេនីយ៍ GAID SALAH បានចេញបញ្ជាឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ៕
ចែករំលែកព័តមាននេះ