ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលកែសម្រួលការធ្វើចត្តាឡីស័កចំពោះគ្រូពេទ្យ និងមន្ត្រីជួរមុខនៅតាមកន្លែងព្យាបាលអ្នកជំងឺ កូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ការ​កែសម្រួល​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​គ្រូពេទ្យ និង​មន្ត្រី​ជួរ​មុខ នៅ​តាម​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ ។ យោង​តាម​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ការ​កែសម្រួល​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​គ្រូពេទ្យ និង​មន្ត្រី​ជួរ​មុខ នៅ​តាម​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ ។


យោង​តាម​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​លើក​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​របប​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ក្រុម​គ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរ​មុខ នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​ថា យោង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ លើ​សំណើសុំ​គោលការណ៍​របស់​គណៈ​ប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ ដោយ​ផ្អែក​លើ​មូលដ្ឋាន​សំខាន់​ចំនួន​២​គឺ ៖

(១) ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​បានជា​សះស្បើយ ត្រូវ​បាន​លុប​ចោល និង (២) អត្រា​ក្រុម​គ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរ​មុខ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​មាន​កម្រិត​ខ្ពស់ ដែល​នាំ​ឱ្យ​មាន​ភាពស៊ាំ និង​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​គ្រោះថ្នាក់​នៃ​វីរុស​កូ​វី​ដ​-១៩,​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩, សូម​ធ្វើ​បច្ចុប្បន្នភាព​របប​ធ្វើ​ច​តា​ឡី​ស័ក​របស់​ក្រុម​គ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរ​មុខ នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ដូច​ជា លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​ក្រុម​គ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរ​មុខ ដែល​បាន​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ខ្ជាប់ខ្ជួន​ក្នុង​ពេល​បំពេញការងារ និង​ទទួល​បាន​លទ្ធផល​តេស្ត​កូ​វី​ដ​-១៩ អវិជ្ជមាន PCR (-) ក្រោយ​បញ្ចប់​ភារកិច្ច​នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ក្រុម​គ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរ​មុខ​ទាំងនេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មានការ​ឈប់​សម្រាក​រយៈពេល​៤​ថ្ងៃ មុន​នឹង​វិល​ចូល​បម្រើ​ការងា​រសនៅ​អង្គភាព​ដើម​វិញ ។

លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​ក្រុម​គ្រូពេទ្យ និង​អ្នក​ផ្តល់​សេវា​ទូទៅ​ដែល​មិនមែន​ជា​ក្រុម​ផ្តល់ សេវា​ជួរ​មុខ ប៉ុន្តែ មានការ​ចាំបាច់​ត្រូវធ្វើ​អន្តរាគមន៍​វេជ្ជសាស្ត្រ ដូច​ជា ការ​វះកាត់ ឬ​ការ​ផ្តល់​សេវា​នានា ដល់​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល ក្នុង​រយៈពេល​ខ្លី ហើយ​បាន​ប្រើប្រាស់​សម្ភារៈ និង​ឧបករណ៍​ការពារ​ខ្លួន (PPE) កម្រិត​៣ បាន​ត្រឹមត្រូវ ។

ចំពោះ​ក្រុម​គ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរ​មុខ​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ និង​ដែល​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​៧​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​ប៉ះពាល់​) នៅផ្ទះ ឬ​នៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ទុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ