ខេត្តកំពត ៖ ឯកឧត្តមម៉ៅ ធនិន ទើបតែចូលមកកាន់មុខដំណែង ជាអភិបាលខេត្តកំពតថ្មី បានចុះមកជួបជាមួយប្រជាពលរដ្ឋនៅស្រុកដងទង់ ពាក់ពន្ធ័រឿងជម្លោះដីអាងទឹកដែលពលរដ្ឋអះអាងថា ដីរបស់គាត់និងក្រុមហ៊ុនហេងសម្បត្តិទិញដីពីប្រជាពលរដ្ឋខ្លះនិងយកដីរបស់រដ្ឋខ្លះ និងនៅសល់ប្រជាពលរដ្ឋ4គ្រួសារទៀត មិនត្រូវបានដោះស្រាយជូនពួកគាត់ទេ ទើបមានរឿងចម្រូងចម្រាស់បែបនេះ ។
![Picture]()
កាលពីព្រឹកថ្ងៃទី២៤ តុលា ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត រួមទាំងអភិបាលរងខេត្តស្រុក និងប្រជាពលរដ្ឋជាច្រើននាក់បានមកបើកវេទិកានៅសាលាស្រុងដងទង់តែម្ដង ។ ដំបូងឡើយ ឯកឧត្តមម៉ៅ ធនិន បានអញ្ជើញអោយម្ចាស់ក្រុមហ៊ុនទិញដីក្នុងអាងទឹកធ្វើការរៀបរាប់ពាក់ព័ន្ធទិញដីនៅក្នុងអាងទឹកមានអ្វីខ្លះ? ដែលត្រូវបង្ហាញជាសាធរណៈ ។
![Picture]()
តំណាងអោយក្រុមហ៊ុនហេង សម្បត្តិ គឺលោកស្រីប៊ូ ចាន់ធឿន មានប្រសាសន៍ថា ដីគាត់ទិញពីប្រជាពលរដ្ឋ ប៉ុន្តែឯកឧត្តមបានសួរទៅកាន់តំណាងក្រុមហ៊ុនថា ចុះទិញដីនៅក្នុងអាងទឹកណឹង តើមានបានស្គាល់ប្រវត្តិច្បាស់ទេ ។ ហើយមានអីជាតឹកតាងសម្រាប់ផ្លូវការណ៍ ឬក៏គ្រាន់តែមានលិខិតអ្នកទិញអ្នកលក់។ តែបងស្រីអតីតកូនលោកមេឃុំ និងអុំស្រីម្នាក់ ដែលអះអាងថា ជាប្រធាននារីស្រុកដងទង់ បានចេញមុខធ្វើការបំភ្លឺថា ដីទាំងអស់ដែលនៅជាប់ផ្លូវនេះ ក្នុងសម័យលោកតាហាយសូន្យ ធ្វើជាចៅហ្វាយស្រុក គឺគាត់បានកែនប្រជាពលរដ្ឋអោយមកជីកធ្វើជាទំនប់អាងទឹកប្រើប្រាស់ និងភ្លឺទំនប់ការពារខ្សែក្រវ៉ាត់ស្រុកដងទង់។ព្រោះកាលនោះខ្មែរក្រហមចូលវាយស្រុងដងទង់ស្ទើរតែមិនបានសុខសាន ។
![Picture]()
ស្ត្រីដែលអះអាងថា ជាកូនមេឃុំនិយាយដោយត្រង់ៗថា អាជ្ញាធរមានមេភូមិ មេឃុំ មេស្រុក សុទ្ធតែធ្វើការបដិសេធគាត់ធ្វើមិនដឹងមិនឮថា គាត់គ្មានដីនៅក្នុងអាងទឹកទេ ហើយហាមួយម៉ាត់ណា ក៏អោយសមត្ថកិចច្ចចាប់វ៉ាយខ្នោះដែរ ។ ស្ត្រីរូបនោះនិយាយថា អភិបាលខេត្តកំពត ហៅគាត់ទៅជួបចំនួន៣ដងដែរ អោយយកលុយរឿងដីក្នុងអាទឹក តែគាត់មិនទទួលយកបាន។ ស្របពេលសួរដេញដោលជជែកគ្នាម្ដងម្នាក់ៗនោះ-អភិបាលខេត្តកំពត ក៏បានអោយតំណាងប្រជាពលរដ្ឋ និងតំណាងប្រជាពលរដ្ឋឈប់និយាយហើយងាកមកស្ដាប់គាត់វិញថា គាត់មិនឃាត់អោយក្រុមហ៊ុនធ្វើការអភិវឌ្យន៍ពុះដីឡូលក់ទេ។ ចុះបើក្រុមហ៊ុនលោកឯងមានលុយខ្វះកន្លែងអភិវឌ្ឍន៍ ឬក៍ស្រុកដងទង់មានដីតែក្នុងអាងទឹកណឹងមួយសម្រាប់អភិវឌ្ឍន៍មែនទេ? ព្រោះលោកមិនចង់ឃើញប្រជាពលរដ្ឋហូទឹកភ្នែកយកដីគាត់មកពុះជាឡូត៍លក់ធ្វើការអភិវឌ្ឍន៍។
![Picture]()
ឯកឧត្តមម៉ៅ ធនិន និយាយទៀតថា សុំណុំរឿងនៅក្នុងដៃគាត់ទាំងអស់ហើយមិនបាច់និយាយអីទៀតទេ។ បើក្រុមហ៊ុនទិញដីពលរដ្ឋថា អាស្រ័យផលគឺទុកអាស្រ័យផលទៅ តែបើទិញដីមិនមានទិន្នន័យ គ្រាន់តែអាស្រ័យផល មិនអាចយកធ្វើផ្ទះល្វែង ឬពុះដីឡូត៍លក់ទេ។
![Picture]()
ឯកឧត្តមម៉ៅ ធនិន មានប្រសាសន៍ទៀតថា និយាយអោយឆាប់ចប់ បើក្រុមហ៊ុនចាក់ដីលុប ឬក៏បានសាងសង់អគារលើដីមានទំនាស់ ត្រូវវាយចោល ។ ហើយរបងធ្វើព័ទ្ធយកដីគេ ត្រូវតែរុះរើចេញវាចប់ហើយ និងមន្ត្រីពាក់ពន្ធ័រឿងដីនេះ លោកនឹងស្រាវជ្រាវបន្តតាមច្បាប់រដ្ឋបាល ព្រោះប្លង់ដីមនុស្សទេជាអ្នកធ្វើ តែផែនដីមិនទៅណាទេ ។
ព័ត៌មានពិស្តារមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ