ចាប់មេខ្លោងជនជាតិឡាវរឹបអូសគ្រឿងញៀន៤គីឡូក្រាម
ខេត្តស្ទឹងត្រែង ៖ ជនជាតិឡាវម្នាក់ដែលជាមេជួញគ្រឿងញៀននៅប្រទេសឡាវ ត្រូវកំលាំងនគរបាលជំនាញចាប់ខ្លួន រួមនឹងវត្ថុតាងថ្នាំញៀនប្រភេទហេរ៉ូអ៊ីន និងមេតំហ្វេតាមីន…
ខេត្តស្ទឹងត្រែង ៖ ជនជាតិឡាវម្នាក់ដែលជាមេជួញគ្រឿងញៀននៅប្រទេសឡាវ ត្រូវកំលាំងនគរបាលជំនាញចាប់ខ្លួន រួមនឹងវត្ថុតាងថ្នាំញៀនប្រភេទហេរ៉ូអ៊ីន និងមេតំហ្វេតាមីន…
ខេត្តស្ទឹងត្រែង ៖ ជនជាតិឡាវម្នាក់ដែលជាមេជួញគ្រឿងញៀននៅប្រទេសឡាវ ត្រូវកំលាំងនគរបាលជំនាញចាប់ខ្លួន រួមនឹងវត្ថុតាងថ្នាំញៀនប្រភេទហេរ៉ូអ៊ីន និងមេតំហ្វេតាមីនក្រាមពណ៌ស ហៅម៉ាទឹកកកសរុបទាំងអស់ចំនួន៤គីឡូក្រាម ។ ប្រភេទគ្រឿងញៀនដែលរឹបអូសបាននេះជាគ្រឿងញៀនដែលមានតម្លៃខ្ពស់ក្នុងទីផ្សារងងឹត ។
ប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនមេគ្រឿងញៀនធ្វើឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៥ មីនា នៅចំណុចក្បែរច្រកអន្តរជាតិត្រពាំងក្រៀល ព្រំដែនកម្ពុជា ឡាវ ភូមិខាំផាន់ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយបានសហការ រវាងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។
មន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឱ្យដឹងថា៖ ជនសង្ស័យជាមេគ្រឿងញៀននេះឈ្មោះ ខាំ សៃញ៉ាវង្សា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិចមភិត ស្រុកខាំខេត ខេត្តខាំមួន ប្រទេសឡាវ ដែលបច្ចុប្បន្នត្រូវចាប់ខ្លួនរួមនិងវត្ថុតាង និងរថយន្តVigo ពណ៌សមួយគ្រឿងជាមធ្យោបាយ ។
នគរបាលប្រចាំច្រកអន្តរជាតិត្រពាំងក្រៀលបានឱ្យដឹងថា៖ ជនសង្ស័យជាមេគ្រឿងញៀននេះគឺជាមុខសញ្ញា ដែលកំលាំងសមត្ថកិច្ចបានតាមដាន មុននឹងឈានដល់ការចាប់ខ្លួន ។
ការចាប់ខ្លួនជនសង្ស័យជាមេគ្រឿងញៀនជនជាតិឡាវម្នាក់នេះ ក៏មានបក្សពួក២នាក់ទៀត ជាជនជាតិឡាវដូចគ្នានិងជាអ្នកកាន់គ្រឿងញៀនទាំងនោះ បានរត់រួចចូលក្នុងព្រៃឆ្លងចូលទឹកដីឡាវបាត់ ។
នគរបាលដដែលឱ្យដឹងបន្តថា៖ ស្របពេលឡោមព័ទ្ធនៅចំណុចបង្កោលឡាក់លេខ៣២ក្នុងព្រៃ បុរសជនជាតិឡាវ២នាក់ ជាអ្នកកាន់គ្រឿងញៀនបានទម្លាក់វត្ថុតាងទាំងនោះចោល រួចរត់ប្រផាប់ប្រភីងឆ្លងទៅព្រំដែនឡាវបាត់ស្រមោល ។ គ្រានោះនគរបាលជំនាញបានធ្វើការបន្តទៀត រហូតឈានដល់ចាប់មេគ្រឿងញៀននោះដែលបើករថយន្តVigo ចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ដើម្បីមកទទួលលុយពីការលក់គ្រឿងញៀន ក៏ត្រូវកំលាំងនគរបាលធ្វើការឡោមព័ទ្ធឃាត់ខ្លួន រួមនឹងមធ្យោបាយហើយបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ទាំងវត្ថុតាងនៅល្ងាចថ្ងៃទី២៥ ខែ មីនា និងធ្វើការពិនិត្យលើថ្នាំញៀនទាំងនោះ នៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៦ ។ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង និងបានធ្វើកំណត់ហេតុ ដើម្បីបញ្ជូនទៅតុលាការមានវិធានការតាមផ្លូវច្បាប់ ។ សមត្ថកិច្ចមិនបានអោយដឹងទេ ថាតើមេគ្រឿងញៀនរូបនេះមានទំនាក់ទំនងមេគ្រឿងញៀននៅកម្ពុជារូបណាខ្លះនោះទេ គឺក្រោយពេលចាប់បាន ក៏ស្ងប់ស្ងាត់ទៅ ដែលសមត្ថកិចប្រាកដជាបានដឹង ៕
ចែករំលែកព័តមាននេះ