ខេត្តបន្ទាយមានជ័យ ៖ ត្រីងៀត និងត្រីប្រហុកដែលធ្វើលក់ក្នុងទីផ្សាភាគច្រើនគឺត្រីចិញ្ចឹមក្នុងស្រុក និងនាំ ចូលពីប្រទេសវៀតណាមដែលមានលក់ក្នុងតំលៃថោកជាងត្រីធម្មជាតិ។ ជាក់ស្តែងគេឃើញប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងមង្គលបូរីប្រមាណជា៣០ទៅ៤០គ្រួសារដែលមានមុខរបបធ្វើត្រីប្រហុក និងត្រី ងៀត លក់ជាមុខរបរប្រចាំគ្រួសារជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋម្នាក់ដែលមានមុខរបរធ្វើត្រីប្រហុក និងត្រីងៀតលក់បានប្រាប់ថាកាលពី៤ទៅ៥ឆ្នាំមុនគឺត្រីប្រហុកនិងត្រីងៀតគឺធ្វើឡើងដោយត្រីធម្មជាដែលឈ្មួញរឺ អ្នកនេសាទ យកមកលក់ឲ្យដល់ផ្ទះហើយធ្វើលក់ក្នុងស្រុក និងចេញទៅលក់នៅប្រទេសថៃ។
តែរយៈពេល២ទៅ៣ឆ្នាំនេះត្រីដែលធ្វើជាត្រីហុក និងត្រីងៀតគឺភាគច្រើនជាត្រីចិញ្ចឹមក្នុងស្រុក និងត្រី ដែលឈ្មួញនាំយកពីប្រទេសវៀតណាមដែលទិញក្នុង១គីឡូក្រាមតំលៃ៧.០០០ទៅ៨.០០០រៀល។ក្រោយពេលធ្វើជាត្រីប្រហុកសាច់រយៈពេល២ទៅ៣ថ្ងៃបានលក់១គីឡូក្រាមតំលៃ១០.០០០រៀល និងធ្វើត្រីងៀតរយៈពេល១ថ្ងៃបានលក់១គីឡូក្រាមតុះលៃ១២.០០០រៀល។ ប្រជាពលរដ្ឋរូបនោះបានបញ្ជាក់ថា រាល់ថ្ងៃដែលធ្វើត្រីប្រហុកនិងត្រីងៀតលក់គឺភាគច្រើនជាត្រីចិញ្ចឹមក្នុងស្រុកនិងត្រីដែលឈ្មួញនាំពីប្រទេសវៀតណាមចំណែកត្រីធម្មជាតិដែលនេសាទរកបានពីទន្លេបឹងបួរមានគឺ១គីឡូក្រាមតំលៃ១៥.០០០រៀល ហើយត្រូវបានឈ្មួញនាំចេញទៅលក់នៅប្រទេសថៃ ១គីឡូក្រាមលក់តំលៃ២០.០០០រៀល៕ (ប៊ុន ធឿន)
ចែករំលែកព័តមាននេះ