ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាន​បទបញ្ជា​សម្តេច​តេ​ជោ​ ៖ ឈ្មួញ​សម្រុកនាំ​អង្ករ​ពីវៀតណាមបន្លំ​ជា​អង្ករ​ខ្មែរ

10 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ មាន​ឈ្មួញ​សម្រុក​ដឹកស្រូវ​លក់​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី និង​តាម​ផែ​បេន​កាណូត​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ក្នុង​ច្រករបៀង

ខេត្តព្រៃវែង ៖ មាន​ឈ្មួញ​សម្រុក​ដឹកស្រូវ​លក់​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី និង​តាម​ផែ​បេន​កាណូត​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ក្នុង​ច្រករបៀង ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច​ហើយ​បាន​នាំ​អង្ករ​ពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​ខ្មែរ​វិញ តែ​ឈ្មួញ​បាន​ផ្ទេរ​កា​រ៉ុ​ង​ដែល​មាន​ស្លាក​យីហោ​ផលិត​នៅ​ប្រទេស​វៀតណាម​មក​ដាក់​យីហោ​ជា​អង្ករ​ខ្មែរ​វិញ រួច​ហើយ​ដឹក​តាម​រថយន្ត​ចូល​ទៅ​ដាក់​ក្នុង​ឃ្លាំង​នៅ​អ្នក​លឿង ស្រុក​ពាម​រក៍ ព្រមទាំង​ដឹក​បន្ត​ទៅ​លក់​ក្នុង​រាជធានី​ភ្នំពេញ និង​ដឹក​ទៅ​លក់​នៅ​ប្រទេស​ថៃ​។

សកម្មភាព​ខាងលើ​នេះ បាន​បំពាន​ទៅ​នឹង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ជំនាញ​ពាក់​ព័​ន្ឋ​តាម​ព្រំដែន​ទប់ស្កាត់​ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​ជិតខាង ។

បើ​តាម​មន្ត្រី​នគរបាល​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៦ ថា​នៅ​ច្រក​បន្ទាយ​ចក្រី ស្ថិត​នៅ​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី មាន​ម្ចាស់​ផែ​បេន​កាណូត​ចំនួន​០៦​ក្រុមហ៊ុន​គឺ​១.​ក្រុមហ៊ុន ប៊ុ​ន លៀវ ២.​ក្រុមហ៊ុន ពៅ រតនា​៣.​ក្រុមហ៊ុន ម្កុដ​ពេជ្រ ៤.​ក្រុមហ៊ុន អ៊ា​ង លី​ម ត្រេ​ឌី​ង ៥.​ក្រុមហ៊ុន ពៅ ដា និង ០៦.​នៅ​ច្រករបៀង​បេន​កាណូត​របស់​លោក​ឧកញ៉ា ជឹ​ម សុខ ។ ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ឈ្មួញ​ដឹកស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម​ទាំង​យប់​ទាំង​ថ្ងៃ​តាម​រថយន្ត​រាប់រយ​គ្រឿង​គិត​ជា​តោន​រាប់រយ​តោន​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​វៀតណាម​បាន​ដឹក​អង្ករ​ពី​ប្រទេស​វៀតណាម​តាម​ទូក​កាណូត​មក​លក់​ឲ្យ​ឈ្មួញ​ក្រុមហ៊ុន​ខាងលើ​ដោយ​ក្រុមហ៊ុន​ទាំងនេះ ប្តូរ​សំបក​កា​រ៉ុ​ង និង​ស្លាក​យីហោ​វៀតណាម​ច្រក​ដាក់​សំបក​កា​រ៉ុ​ង​ស្លាក​យីហោ​ជា​ខ្មែរ​វិញ ហើយ​ដឹក​ទៅ​ដាក់​ក្នុង​ឃ្លាំង​នៅ​ឯ​អ្នក​លឿង និង​ក្នុង​ឃ្លាំង​នៅ​ឯ ស្រុក​ពាម​រក៍ រួច​បន្ត​ដឹក​ចេញ​ទៅ​លក់​លើ​ទីផ្សារ​ក្នុងស្រុក ទៅ​រាជធានី​ភ្នំពេញ និង​មួយ​ចំនួន​ដឹក​ចេញ​ទៅ​ប្រទេស​ថៃ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ ដំណាង​ក្រុមហ៊ុន អ៊ា​ង​លី​ម ត្រេ​ឌី​ង ដែល​មា​នទី​តាំងនៅ​បេន​កាណូត​បន្ទាយ​ចក្រី​ស្ថិត​នៅ​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​គាត់​បាន​ដឹកស្រូវ​ចម្រុះ និង​ស្រូវ​អ៊ី​អ៊ែ​រ​ខា​៥៤ ដែល​ក្រុមហ៊ុន​ប្រមូល​ទិញ​នៅ​ស្រុក​ខ្មែរ​យក ទៅ​កិន​នៅ​រោង​ម៉ាស៊ីន​ប្រទេស​វៀតណាម រួច​បាន​ដឹក​អង្ករ​កិន​រួច​ពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា​វិញហើយ​ចំពោះ​សំបកបាវ​វៀតណាម​គេ​ច្រក​សំបក​កា​រ៉ុ​ង​មាន​យីហោ​វៀតណាម​ទើប​មក​ដល់​ស្រុក​ខ្មែរ​ក្រុមហ៊ុន​ត្រូវ​ប្តូរ​សំបក​ការ​រ៉ុ​ង​របស់​ក្រុមហ៊ុន​វិញ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា អង្ករ​ប្រភេទ​អ៊ី​អ៊ែ​រ ខា​៥៤ ក្នុង​១​គីឡូក្រាម លក់​ទីផ្សារ​ក្នុងស្រុក​តម្លៃ​៩០០​រៀល​(១​បាវ​៥០​គីឡូក្រាម តម្លៃ​៤៥០០០​រៀល​)​។ ទាក់ទិន​ករណី​នាំ​អង្ករ​ចូល​មក​ពី​ប្រទេស​វៀតណាម​នេះ​ដែរ លោក ឃឹម យោន មន្ត្រី​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី​មាន​ប្រសាសន៍​ថា ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​វៀតណាម​នេះ​គឺ ក្រុមហ៊ុន​បាន​បង់ពន្ធ​ឲ្យ​មន្ត្រី​គយ និង​រដ្ឋ​ករ​ប្រចាំការ​ច្រក​ទ្វា​អន្តរជាតិ​បន្ទាយ​ចក្រី​រួច​ហើយ ក៏​ប​ន្តែ​មិនដឹង​ថា​បង់​កម្រិត​ណា​ទេ​គឺជា​ជំនាញ​គយ​ហើយ​ចំពោះ​គុណភាព​អង្ករ​វិញ​លោក​ឲ្យ​សាកសួរ​មន្ត្រី​កាំកុងត្រូល​ដែល​ជា​ជំនាញ​ពិនិត្យ​គុណភាព​។​ចំណែក​មន្ត្រី​គយ និង​រដ្ឋ​ករ​ប្រចាំការ​នៅ​ច្រក​ទ្វា​អន្តរជាតិ​បន្ទាយ​ចក្រី​ឈ្មោះ សុភ​ក្រ័​បាន​ឆ្លើយ​តាម​ទូរ​សព្ទ័​កាលពី​វេលា​ម៉ោង​១៣​និង​៥៦​នាទី​រសៀល​ថា លោក​មិន​អាច​បំភ្លឺ​បាន​ទេ​ឲ្យ​សួរ​ទៅ​មេ ក៏​ប៉ុន្តែ​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​ប្រធាន​ទីស្នាក់ការ​គយ និង​រដ្ឋ​ករ​ប្រចាំ​ច្រក​ទ្វា​អន្តរជាតិ​បន្ទាយ​ចក្រី​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា​នេះ រីឯ​មន្ត្រី​កាំកុងត្រូល​មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេ​ទូរ​សព្ទ័​មិន​ចូល ៕