ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៨នាក់ បញ្ជូនទៅតុលាការ
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការអាវុធហត្ថ
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការអាវុធហត្ថ
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការអាវុធហត្ថ ខេត្តបានដឹកនាំកម្លាំងក្រោមឱវាទ ចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរ ដោយខុសច្បាប់នូវសារញៀនបានជាបន្តបន្ទាប់ ប្រុស ស្រី ចំនួន៨នាក់ក្នុងក្រុងសៀមរាប រួចនាំយកមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ។
ហេតុការណ៍ចុះបង្ក្រាបករណីគ្រឿងញៀនខាងលើ ធ្វើឡើងកាលពីវេលាម៉ោង២និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្នុងក្រុងសៀមរាប ខណៈពួកគេកំពុងចែកចាយនៅក្នុងបន្ទប់ជួល និងតាមដងផ្លូវសាធារណៈ។ លោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការអាវុធហត្ថខេត្ត បានប្រាប់ឱ្យដឹងថា ជនសង្ស័យប្រុស ស្រី ចំនួន៨នាក់ ដែលត្រូវបញ្ជូនទៅតុលាការមាន ទី១-ឈ្មោះ ចាន់ វិសុទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរចុងភៅ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ជួញដូរ) ទី២-ឈ្មោះ សឿម ស្រីនាង ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប(ជួញដូរ) ទី៣-ឈ្មោះ ហាត់ សឿង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង សៀមរាប (ជួញដូរ) ទី៤-ឈ្មោះ លុយ សារ៉ាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ជួញដូរ) ទី៥-ឈ្មោះ សំ ឈុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់តុ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប(ជួញដូរ) ទី៦-ឈ្មោះ ម៉ាត់ ភីរុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប(ជួញដូរ) ទី៧-ឈ្មោះ ព្រឿង ហូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (ជួញដូរ) និងទី៨ ឈ្មោះ មឿន ម៉ាឡៃ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិមណ្ឌល៣សង្កាត់ស្លក្រាម ក្រុងសៀមរាប(ជួញដូរ)។
ក្រោយពីកម្លាំងជំនាញបានធ្វើការឃាត់ខ្លួន និងដកហូតបានវត្ថុតាងរួមមាន ម្សៅគ្រើមម៉ាទឹកកកចំនួន១២កញ្ចប់ស្មើនឹងទម្ងន់ ៥,៩៩ក្រាម ទូរសព្ទ័០៦គ្រឿង,ម៉ូតូ០៣គ្រឿង,ជញ្ជីងថ្លឹង០១គ្រឿង,ដាវ០១ដើម,កាំបិត០២ដំបងដែក០១,កាំភ្លើងប៉ាញ់ គ្រាប់កង់០១ដើមនិងសម្ភារសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីចំនួន៨នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង នៅវេលាម៉ោង ២ រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ