ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វ៉ា​ត់ ចំរើន ៖​ កម្ពុជាត្រៀមលក្ខណៈ​ដណ្តើមមេ​ដាយមាស​ពី​​ព្រឹត្តិ​ការណ៍អាស៊ីហ្គេម ឆ្នាំ​២០២២ នៅ​ចិន​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ឈ្នះ​មេដាយមាស​2​លើក​រួច​មក​ហើយ ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី ដែល​ជា​ការ​ប្រកួត​លំដាប់​

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ឈ្នះ​មេដាយមាស​2​លើក​រួច​មក​ហើយ ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី ដែល​ជា​ការ​ប្រកួត​លំដាប់​ពិភពលោក​កន្លង​មក លោក វ៉ា​ត់ ចំរើន អគ្គ​លេ​ខា​ធិ​ការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​មាន​ប្រ​សាសន៍​ថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​ច្រើន​ណាស់ ទាំង​ការ​ជ្រើសរើស​កីឡាករ និង​បង្កើន​ការ​បង្វឹក​របស់​ពួក​គេ ដើម្បី​ចូល​រួម​ព្រឹត្ដិ​ការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ ឆ្នាំ​២០២២ (19th Asian Games Hangzhou 2022) នៅ​ទីក្រុង Hangzhou នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន អោយ​ឈ្នះ​មេដាយ​ច្រើន​ជាង​មុន​។

នៅ​តែ​ជាង​កន្លះ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ការ​ប្រកួត​កីឡា​អាស៊ី​នឹង​ចាប់ផ្ដើម​ទៀត​ហើយ ដោយ​ការ​ប្រកួត​លើក​នេះ គឺ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ CAMSOC បានបង្ហាញ​នូវ​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំ​ង​ថា​ កម្ពុជា​នឹង​អាច​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​មុន ដោយសារ​តែ​ការ​ត្រៀមខ្លួន​របស់​ប្រតិភូ និង​កីឡាករ​កីឡាការិនី ដែល​មានឈ្មោះ​ចូល​ប្រកួត​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​លិខិត​អញ្ជើញ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ត្រៀមខ្លួន​ច្បាស់លាស់​ណាស់ ដើម្បី ចូល​រួម​ព្រឹត្តិ​ការណ៍ 19th Asian Games Hangzhou 2022 ហើយ​បើ​ទោះជា​ស្ថិត​ក្នុង​បរិយាកាស​កូ​វីត​១៩​មែន តែ​ការ​ត្រៀមខ្លួន​របស់​កម្ពុជា គឺ​ម៉ត់ចត់ ដោយ​កម្ពុជា​រំពឹង​ថា ការ​ចូល​ប្រកួត​កីឡា​អាស៊ី​នៅ​ទីក្រុង Hangzhou ប្រទេស​ចិន​ក្នុង​ពេល​ដ៏​ខ្លី​នេះ គឺ​ពិតជា​ទទួល​បាន​លទ្ធផល​ជាង​មុន ដោយ​កម្ពុជា មិនមែន​គ្រាន់តែ​ត្រៀមខ្លួន​សម្រាប់​តែ​ស៊ី​ហ្គេ​ម​នៅ​វៀតណាម និង ស៊ី​ហ្គេ​ម​នៅ​កម្ពុ​ជានា​ឆ្នាំ​២០២៣​។

លោក​ថា កីឡាករ​កីឡាការិនី ក្រៅពី​ការ​ថែទាំ​សុខភាព គឺ​ពួក​គាត់​ម្នាក់​ៗ​ត្រូវ​បាន​រឹតត្បិត​មិន​អោយ​ចេញ​ទៅ​ណា​មក​ណា​ផ្ដេសផ្ដាស់​នោះ​ដែរ ពោល​គឺ​ការពារ​កីឡាករ​កីឡាការិនី​ទាំងនោះ អោយ​មាន​សុខភាព​ល្អ ហើយ​ពង្រឹង​ការ​បង្វឹក ដោយសារ​តែ​កម្ពុជា ត្រូវការ​បង្កើន​មេដាយមាស នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នោះ​។ លោក​ក៏​មាន​ជំនឿ​ចិត្ត​ថា ការ​ចូលរួម​ប្រកួត​ក្នុង​ពេល​ដ៏​ខ្លី គឺ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​លើក​មុន​ៗ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 គ្រោង​ប្រ​ព្រឹ​ត្ត​ទៅ​រយៈ​ពេល​១៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​ម្ចាស់​ផ្ទះ​ចិន​បាន​កំណត់​យក​កីឡា​តែ​ចំនួន​៤០​ប្រភេទ​ប៉ុណ្ណោះ ដោយ​ការ​ប្រ​កួត​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប​នេះ គឺ​៤​ឆ្នាំ​ធ្វើ​ម្ដង​។

ការ​ប្រកួត​កីឡា​អាស៊ី​នេះ កម្ពុជា​ដឹកនាំ​កីឡាករ​កីឡាការិនី បាន​ចំនួន​ច្រើន​លើក​មក​ហើយ តែ​២​លើក​ចុង​ក្រោយ​កម្ពុជា​បាន​បើក​ទំព័រ​ប្រ​វ​ត្តិ​សាស្ដ្រ ទទួល​បាន​មេដាយ ដោយ​លើក​ទី​១ គឺ​ការ​ប្រកួត​កីឡា​អាស៊ី លើក​ទី​១៧ កាលពី​ឆ្នាំ​២០១៤ នៅ​សាធារណរដ្ឋ​កូរ៉េ កម្ពុជា ដ​ណ្ដើម​មេដាយមាស​១​គ្រឿង លើក​ដំបូង ដោយ​វីរ​កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី លើក​ទី​២-​ការ ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨ ឆ្នាំ​២០១៨ នៅ​ឥណ្ឌូ​នេ​ស៊ី​កម្ពុជា បាន​បំបែក​កំណត់​ត្រា​ថ្មី ដោយ​ដណ្ដើម​បាន​មេដាយមាស​២​គ្រឿង និង​សំរឹទ្ធ ១​គ្រឿង ក្នុង​នោះ​វីរ​កីឡា​ការិនី​ជឺ​ជិត​ស៊ូ ខាន់ ចេ​សា ឈ្នះ​មេដាយមាស​១ និង វីរ​កីឡាករ​ម៉ូតូ​ទឹក សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ១​។

សម្រាប់​ការ​ចូលរួម​ខាង​មុខ​នេះ នៅ​មិន​ទាន់​ហ៊ាន​ព្យាករណ៍​ថា​នឹង​ដណ្ដើម​បាន​មេដាយ​ប៉ុន្មាន​ឡើយ តែ​នឹង​ប្រឹង​រៀប​ក្បួន​អោយ​បាន​លទ្ធផល​ល្អ​ជាង​មុន ដោយសារ​តែ​កីឡាករ​កីឡា​រិ​នី​ភាគច្រើន​ហ្វឹកហាត់​យ៉ាង​ម៉ត់ចត់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ