ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់៣យ៉ាង ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយដោយមិនដឹងខ្លួន

2 ឆ្នាំ មុន

នរណាគេក៏ចង់បានប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំដែរ ជាពិសេសគឺនៅសម័យកូវីដនេះតែម្តង។ អ្នកអាចនឹងកំពុងតែមានទម្លាប់ខ្លះ ដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយដោយមិនដឹងខ្លួន។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ទម្លាប់៣យ៉ាង ដែលមិនរាប់បញ្ចូលទាំងការផឹកស្រាជក់បារី។ ១. គេងមិនគ្រប់គ្រាន់ ប្រព័ន្ធភាពស៊ាំរាងកាយងាយនឹងចុះខ្សោយ…

នរណាគេក៏ចង់បានប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំដែរ ជាពិសេសគឺនៅសម័យកូវីដនេះតែម្តង។ អ្នកអាចនឹងកំពុងតែមានទម្លាប់ខ្លះ ដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយដោយមិនដឹងខ្លួន។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ទម្លាប់៣យ៉ាង ដែលមិនរាប់បញ្ចូលទាំងការផឹកស្រាជក់បារី។

១. គេងមិនគ្រប់គ្រាន់

ប្រព័ន្ធភាពស៊ាំរាងកាយងាយនឹងចុះខ្សោយ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ឬតិចជាង ៨ ម៉ោងក្នុងមួយយប់។ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ជាប្រចាំនោះ អ្នកប្រាកដជាសម្គាល់ឃើញថា ខ្លួនឯងងាយនឹងកើតជំងឺផ្ដាសាយ។ នេះក៏ព្រោះតែប្រព័ន្ធភាពស៊ាំរាងកាយចាប់ផ្ដើមចុះខ្សោយ។ វាកាន់តែធ្ងន់ធ្ងរមួយកម្រិតទៀត ព្រោះថានេះគឺជាសម័យកូវីដ ដែលអ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យប្រព័ន្ធភាពស៊ាំអ្នកខ្លាំងគ្រប់គ្រាន់។

២. មិនធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណទៀងទាត់ជាវិធីដ៏ល្អបំផុតមួយសម្រាប់រក្សាសុខភាពរាងកាយ​ ល្អប្រសើរ ព្រមទាំងពង្រឹងប្រព័ន្ធភាពស៊ាំ។ ការធ្វើលំហាត់ប្រាណទៀងទាត់ មិនត្រឹមតែជួយដុតបំផ្លាញជាតិខ្លាញ់ ឬកាឡូរីដែលលើសចេញពីរាងកាយឡើយ ឬ ធ្វើឱ្យរាងស្អាតនោះទេ ប៉ុន្តែក៏ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់បញ្ហាសុខភាពផ្សេងៗផងដែរ។

៣. មិនចេះកាត់ស្រ្តេស

ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេកក៏ជះផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរាងកាយ ដែលធ្វើឱ្យអ្នកងាយឆ្លងជំងឺផ្សេងៗផងដែរ។ នៅពេលតានតឹងក្នុងអារម្មណ៍ខ្លាំង ខួ​រក្បាលនឹងផលិតអរម៉ូនស្ត្រេសករទីសូល កាន់តែច្រើនឡើង ដែលជះឥទ្ធិពលដល់មុខងាយនៃប្រព័ន្ធការពាររាងកាយសម្រាប់ប្រឆាំងនឹងមេរោគ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ