ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃនេះទៅ អ្នកមិនត្រូវកាត់ស្រ្តេសតាមរបៀបនេះទេ!

2 ឆ្នាំ មុន

ស្រ្តេសគឺជាអ្វីដែលយើងជួបប្រទះពេលណាដែលយើងមានអារម្មណ៍មិនល្អ។ វាងាយនឹងកើតឡើងលើអ្នកដែលមិនដឹងពីវិធីកាត់ស្រ្តេស ឬ មិនស្គាល់ថាវិធីណាល្អសម្រាប់កាត់ស្រ្តេស។ អ្នកងាយនឹងធ្វើសកម្មភាពដែលកាន់តែស្រ្តេសថែម និង ប៉ះពាល់សុខភាព។ ថ្ងៃនេះ អ្នកនឹងបានស្គាល់របស់៣យ៉ាង ដែលអ្នកមិនត្រូវទទួលទាននៅពេលដែលអ្នកមានស្រ្តេស។…

ស្រ្តេសគឺជាអ្វីដែលយើងជួបប្រទះពេលណាដែលយើងមានអារម្មណ៍មិនល្អ។ វាងាយនឹងកើតឡើងលើអ្នកដែលមិនដឹងពីវិធីកាត់ស្រ្តេស ឬ មិនស្គាល់ថាវិធីណាល្អសម្រាប់កាត់ស្រ្តេស។ អ្នកងាយនឹងធ្វើសកម្មភាពដែលកាន់តែស្រ្តេសថែម និង ប៉ះពាល់សុខភាព។ ថ្ងៃនេះ អ្នកនឹងបានស្គាល់របស់៣យ៉ាង ដែលអ្នកមិនត្រូវទទួលទាននៅពេលដែលអ្នកមានស្រ្តេស។

១. អាហារផ្អែមៗ

ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាម ក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ អ្នកនឹងមានអារម្មណ៍កាន់តែស្ត្រេសខ្លាំង នៅពេលកម្រិតនៃជាតិស្ករក្នុងឈាមធ្លាក់ចុះទៅវិញ។ ម្យ៉ាងវិញទៀត របបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយ ហើយនេះជាអ្វីមួយដែលនាំអោយកើតមានបញ្ហាអតុល្យភាពនៃអរម៉ូន។​ អារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអរម៉ូនក្នុងរាងកាយគ្មានតុល្យភាព។

២. គ្រឿងស្រវឹង

នេះមិនមែន “ពេលបងស្រ្តេស បងផឹកកាត់ស្រ្តេសនោះទេ។” ការទទួលទានគ្រឿងស្រវឹង មិនអាចជួយឱ្យអ្នកបាត់ស្ត្រេសដូចដែលធ្លាប់បានគិតឡើយ! ការពិតនោះគឺ គ្រឿងស្រវឹងមានតែផ្ដល់ឱ្យរាងកាយពេញទៅដោយជាតិពុលដែលពិបាកនឹងកម្ចាត់ចោល ឬបញ្ចេញមកក្រៅពិសេសកំឡុងពេលអ្នកកំពុងស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ស្រាប់។ លើសពីនេះទៅទៀតការទទួលទានគ្រឿងស្រវឹងមិនជួយឱ្យអ្នកគេងបានស្កប់ឡើងដែលជាហេតុធ្វើឱ្យក្រោកមកអស់កម្លាំងមិនស្រស់ស្រាយនៅព្រឹកបន្ទាប់ ឬក៏ ហៅថា “សល់ហាយ”។

៣. កាហ្វេអ៊ីន

នោះក៏ព្រោះតែជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចរំញោចប្រព័ន្ធប្រសាទនិងបង្ខំការផលិតសារធាតុគីមីមួយចំនួនក្នុងខួរក្បាលដែលជះឥទ្ធិពលលើអារម្មណ៍។ ម្យ៉ាងវិញទៀតកាហ្វេ មានលក្ខណៈសម្បត្តិបញ្ចុះជាតិទឹក ដែលនឹងធ្វើឱ្យបញ្ហាខ្វះជាតិទឹកក្នុងរាងកាយកើតមានឡើង។ កង្វះជាតិទឹកក្នុងរាងកាយជាកត្តាចម្បងមួយនៃបញ្ហាអារម្មណ៍ប្រែប្រួលឆាប់រហ័ស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ