ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​ចង់​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ប្រភេទ​Software

8 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ចង់​បង្កើត​ក្រុមហ៊ុន​ដែល​មាន​មនុស្ស ៣០០.០០០​នាក់ ពោល​គឺជា​អាជីវកម្ម​ថ្មី ហើយ​ទំនងជា​ផ្តោត​សំខាន់​លើ Software ខណៈ​ពេល​បច្ចុប្បន្ន​ខ្លួន​បាន​នាំមុខ​គេ​ផ្នែក​ផលិតកម្ម​គ្រឿង​អេ​ឡិច​ត្រូ​និក​ក្នុង​លោក ។

រ៉​យ​ទ័​រ​ឱ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ច្រើន​រូប​គ្រោង​នឹង​ចុះ​កិច្ចសន្យា​ជាមួយ​ការ​បង្កើត​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី​នោះ​ដើម្បី​ធ្វើ​ការងារ​ក្នុង​បរិយាកាស​ថ្មី ។ ការ​ផ្លាស់​ប្តូរ​រួម​មានការ​ពិភាក្សា​ផ្ទៃក្នុង​លើ Online ។ កាត់​បន្ថយ​ការ​ប្រជុំ​ដែល​មិន​ពាក់ព័ន្ធ ។ កាត់​បន្ថយ​នូវ​កម្រិត​ឋានានុក្រម​របស់​បុគ្គលិក កាត់​បន្ថយ​ពេលវេលា​ធ្វើ​ការងារ​ពិសេស​ក្រៅ​ម៉ោង និង​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​ជាមួយ​គ្រួសារ​នៅ​ចុង​ស​ប្តា​ហ៍ ។

ក្រុមហ៊ុន​អាជីវកម្ម​ដែល​គ្រោង​នឹង​បើក​នេះ​ផ្តោត​សំខាន់​លើ Software និង​ភាព​ឆ្លាត​វៃ​សិប្បនិមិត្ត​ផង​ដែរ ។ អនុនាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​និយាយ​ថា ការ​ផ្លាស់​ប្តូរ​របស់​ក្រុមហ៊ុន​ដែល​ឈាន​ដល់​ការ​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នឹង​ប្រែក្លាយ​សាំ​ស៊ុ​ង​ពី​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក​ទៅ​ជា​អ្នក​នាំមុខ​គេ​ផ្នែក​ប្រព័ន្ធ Software ៕