ខេត្តរតនគិរី ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ក្រុមចោរ៣នាក់ប្រដាប់ដោយអាវុធវែងខ្លី០២ដើម បានសម្រុកចូលប្លន់ផ្ទះថៅកែដំបូងមី ដោយប្រមូលយកលុយ៧ពាន់ដុល្លារ លុយខ្មែរប្រមាណ៩០លានរៀល និងចិញ្ចៀន០២វង់ គេចខ្លួនដោយសុវត្ថិភាព ។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៦ មីនា ២០១៦ នៅក្នុងភូមិ៣ ឃុំត្រពំាងក្រហម ស្រុកកូនមុំ ។
សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះដែលពុំទទួលរងនូវគ្រោះថ្នាក់ដោយអំពើប្លន់ខាងលើប្តីឈ្មោះ ម៉ិល សាមឿន អាយុ៤០ឆ្នាំនិងប្រពន្ឋឈ្មោះ មឿង សោភ័ណ្ឌ អាយុ៣៦ឆ្នាំ មុខរបរជាអ្នកទិញ-លក់ដំឡូងមី រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។
នៅព្រឹកថ្ងៃអាទិត្យនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យ ដើម្បីនំាខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ