ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​រំលោ.ភ​អូដ្ឋ ត្រូវ​បង្ខំ​ឱ្យ​រៀប​ការ​នឹង​គ្នា

8 ឆ្នាំ មុន

សារព័ត៌មាន​ប្រទេស​យេ​ម៉ែ​ន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ ត្រូវ​អាជ្ញាធរ​បង្ខំ​ឱ្យ​រៀប​ការ​ជាមួយ​អូដ្ឋ​ញី​មួយ​ក្បាល ដែល​រូបគេ​ចាប់រំលោ.ភ​ជា​ច្រើន​លើក​នៅ​ក្នុង​ឆ្នាំ​២០១៥ ។

សារព័ត៌មាន​ប្រទេស​យេ​ម៉ែ​ន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ ត្រូវ​អាជ្ញាធរ​បង្ខំ​ឱ្យ​រៀប​ការ​ជាមួយ​អូដ្ឋ​ញី​មួយ​ក្បាល ដែល​រូបគេ​ចាប់រំលោភ​ជា​ច្រើន​លើក​នៅ​ក្នុង​ឆ្នាំ​២០១៥ ។

ក្មេង​ប្រុស​នោះ​សារភាព​ក្រោយ​ពី​អូដ្ឋ​ញី​ផើម និង​រលូត​កូន ដោយ​ចាត់​ទុក​ថា រូបគេ​ជា​ឪពុក​របស់​កូន​អូដ្ឋ​នោះ ព្រោះ​គេ​បាន​រួមរ័ក​ជាមួយ​មេ​របស់​វា​ជា​ច្រើន​លើក ។

លោក​ម៉ូ​ហា​ម៉េ​ដ មូ​ឡាក់ អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ទោះបីជា​អ្នកស្រុក​មិន​ជឿ​ថា ក្មេង​ប្រុស​នោះ​ជា​ឪពុក​របស់​កូន​អូដ្ឋ​ដែល​រលូត​នោះ​ក៏​ដោយ ប៉ុន្តែ​គេ​បាន​រួមរ័ក​ជាមួយ​អូដ្ឋ ដូច្នេះ​ត្រូវ​តែ​ទទួលទោស ។

អាជ្ញាធរ​បាន​សម្រេច​ឱ្យ​ក្មេង​ប្រុស​នោះ​រៀប​ការ​ជាមួយ​អូដ្ឋ ដើម្បី​កម្ចាត់​ចោល​គ្រោះ​ចង្រៃ​ដែល​មាន​ក្នុង​ខ្លួន ។ ទោះបីជា​គេ​ទទួលទោស និង​ជា​មូលហេតុ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​អាម៉ាស់​ក៏​ដោយ ប៉ុន្តែ​គេ​ពេញ​ចិត្តការ​សម្រេច​របស់​អាជ្ញាធរ ។

នៅ​ពេល​រៀប​ការ​រួច អូដ្ឋ​ញី​មួយ​ក្បាល​នោះ​ត្រូវ​គេ​សម្លាប់​ចោល​ដើម្បី​លុប​បំបាត់​ភាព​អា​ម៉ាស់ ឯ​ក្រុម​គ្រួសារ​ក្មេង​ប្រុស ត្រូវ​ចេញ​ប្រាក់​សំណង​ចំពោះ​អូដ្ឋ​មួយ​ក្បាល​នោះ ៕