ប្រហែលញៀនគុកមើលទៅ បានចេះតែធ្វើអ៊ីចឹង?
ខេត្តស្វាយរៀង ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ដែលទើបតែចេញពីគុកបានរយៈពេល២ខែប៉ុណ្ណោះត្រូវបានសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ព្រៃអង្គុញ…
ខេត្តស្វាយរៀង ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ដែលទើបតែចេញពីគុកបានរយៈពេល២ខែប៉ុណ្ណោះត្រូវបានសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ព្រៃអង្គុញ…
ខេត្តស្វាយរៀង ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ដែលទើបតែចេញពីគុកបានរយៈពេល២ខែប៉ុណ្ណោះត្រូវបានសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ព្រៃអង្គុញសហការជាមួយនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស ស្ទាក់ដេញតាមចាប់ផ្អើលប្រជាពលរដ្ឋផ្សារជីភូជួយស្ទាក់ព័ទ្ធចាប់ ធ្វើឲ្យជនសង្ស័យភិតភ័យទុកម៉ូតូចោលរត់យកព្រះអាយុកាត់តាមវាលស្រែ ក៏ប៉ុន្តែត្រូវសមត្ថកិច្ចព័ទ្ធចាប់បាននៅកណ្តាលវាលស្រែ ស្ថិតនៅភូមិអំពឹល សង្កាត់ច្រកម្ទេស ក្រុងបាវិត កាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី២៦ មីនា បន្ទាប់ពីជនសង្ស័យរូបនេះបានលួចម៉ូតូគេបាន១ថ្ងៃ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៥មីនា វេលាម៉ោង១២ និង១៥ថ្ងៃត្រង់ មានករណីចោរលួចម៉ូតូមួយគ្រឿងម៉ាក MSX ពាក់ស្លាកលេខ ស្វាយរៀង 1I-3919 នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលជាម៉ូតូរបស់ជនរងគ្រោះឈ្មោះ កឹម សាផាត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រះទន្លេ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខណៈជនរងគ្រោះបានទុកនៅមុខផ្ទះហើយចូលសម្រាកក្នុងផ្ទះ ។ ក្រោយពីចោរលួចម៉ូតូបាត់ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិតឲ្យជួយអន្តរាគមន៍ ក៏ប៉ុន្តែរកមិនឃើញ ។ ស្រាប់តែនៅថ្ងៃទី២៦មីនា វេលាម៉ោង១ និង៤៥នាទីរសៀល ជនរងគ្រោះជាម្ចាស់ម៉ូតូបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូលើផ្លូវជាតិលេខ១ពីកើតទៅលិច ត្រង់ចំណុចភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។ ដោយស្គាល់ម៉ូតូថាជារបស់ខ្លួនក៏បានស្រែកឆោឡាឲ្យគេជួយ និងបានរាយការណ៍ជូនសមត្ថកិច្ចនគបាលក្រុងបាវិតឲ្យជួយអន្តរាគមន៍ដេញស្ទាក់ចាប់ជនសង្ស័យ ធ្វើឲ្យជនសង្ស័យភិតភយ័ក៏ផ្តួលម៉ូតូចោលរត់កាត់តាមវាលស្រែក៏ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដេញតាម និងស្ទាក់ព័ទ្ធចាប់ខ្លួនបាននៅកណ្តាលវាលស្រែតែម្តង ។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យឈ្មោះ សឿន ចាន់រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកម្ពោតស្គា សង្កាត់ច្រកម្ទេស ក្រុងបាវិត ហើយជននេះគឺទើបតែចេញពីពន្ធនាគារខេត្តស្វាយរៀងបាន២ខែប៉ុណ្ណោះ ក៏ប៉ុន្តែមិនរាងចាលបានធ្វើសកម្មភាពលួចម៉ូតូគេទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តទៅសាលាដំបូងខេត្តស្វាយរៀងដាក់ពន្ធនាគារវិញ រីឯម៉ូតូប្រគល់ឲ្យជនរងគ្រោះប្រើប្រាស់វិញដែរ ៕
ចែករំលែកព័តមាននេះ