តើឯណាទៅ ជាទីកន្លែងមានសុវត្ថិភាព?
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមីនា មានករណីប្លន់ដោយប្រើដាវសាំម៉ូរ៉ៃ បានកាប់ទៅលើជនរងគ្រោះស្ទើរតែដាច់ដៃស្ដាំ ហើយយកម៉ូតូបានសម្រេច
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមីនា មានករណីប្លន់ដោយប្រើដាវសាំម៉ូរ៉ៃ បានកាប់ទៅលើជនរងគ្រោះស្ទើរតែដាច់ដៃស្ដាំ ហើយយកម៉ូតូបានសម្រេច
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមីនា មានករណីប្លន់ដោយប្រើដាវសាំម៉ូរ៉ៃ បានកាប់ទៅលើជនរងគ្រោះស្ទើរតែដាច់ដៃស្ដាំ ហើយយកម៉ូតូបានសម្រេច។ សាក្សីពីជនរងគ្រោះបានបញ្ជាក់ថា រូបគេនិងមិត្តភក្ដិបានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០៨ ក្នុងភូមិសាស្ដ្រសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្នុងទិសដៅឆ្ពោះទៅទំនប់ទួលគោក។ ជនរងគ្រោះបានបន្ដថា រូបគេនិងមិត្តភក្ដិបានជិះម៉ូតូម៉ាក Next ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 1BT-8284 នៅពេលដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូម៉ាក ZomeX ពណ៌ខ្មៅ មានគ្នាបីនាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ជិះដេញពីក្រោយ ហើយបានកាប់ផ្ទួនៗចំជនរងគ្រោះដែលជាអ្នកបើកបរបណ្ដាលឱ្យដួលម៉ូតូ ចំណែកជនរងគ្រោះខាងក្រោយមិនបានកាប់ត្រូវទេ តែរងរបួសរលាត់ដៃជើង។
ជនរងគ្រោះទាំងពីរនាក់ឃើញសភាពបែបនេះ ក៏នាំគ្នារត់រកទីសុវត្ថិភាព ចំណែកជនសង្ស័យបានយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។ ក្រោយមកជនរងគ្រោះ ដែលរងរបួសដោយដាវសាម៉ូរ៉ៃ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។ គួរបញ្ជាក់ផងដែរថា ទីតាំងម្ដុំនេះ កន្លងទៅពីរខែមុនមានករណីប្លន់បាញ់សម្លាប់យកម៉ូតូបានសម្រេចមួយគ្រឿងផងដែរ។ តើឯណាទៅ ជាទីកន្លែងសុវត្ថិភាព0x017d7
ចែករំលែកព័តមាននេះ