ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ប្រកាស​ផ្ត​ន្ទា​ទោស​ចាងហ្វាង​កាសែត​ស្នេហា​ជាតិ និង​ជា​ប្រធាន​ក្រុម​គេហទំព័រ ខ្មែរ​អាយ​ញូ​វ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ ២៥​មីនា បាន​ប្រកាស​សាលក្រម​ផ្ត​ន្តា​ទោស លើ​ចាងហ្វាង​កាសែត​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​៤​ខែ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ ២៥​មីនា បាន​ប្រកាស​សាលក្រម​ផ្ត​ន្តា​ទោស លើ​ចាងហ្វាង​កាសែត​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​៤​ខែ តែ​ទោស​នេះ​តម្រូវ​ឲ្យ​ព្យួរ​សាកល្បង​ទាំងអស់ គ្រាន់តែ​ពិន័យ​ជា​ប្រាក់​ចំនួន​៨០​ម៉ឺន​រៀល​ចូល​ជា​ថវិការ​រដ្ឋ ។ សាលក្រម​នេះ​បាន​ចោទប្រកាន់ ១.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ២.​អត់​ពាក់មួក​សុវត្ថិភាព និង​៣.​មធ្យោបាយ​ធ្វើ​ដំណើរ​(​ម៉ូតូ​)​គ្មាន​ពាក់​ស្លាក​លេខ បទ​ស្មើ​ល​នេះ​មាន​ចែង​ក្នុង​មាត្រា​៧៧ ស្តី​ពី​ចរាចរ​ផ្លូវគោក និង​មាត្រា​១០៧-១០៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្នុង​សវនាការ​លោក សាន ប៊ុ​ន​ធឿ​ន អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​ចាងហ្វាង​កាសែត ស្នេហា​ជាតិ និង​ជា​ប្រធាន​ក្រុម​ផ្នែក​យក​ព័ត៌មាន​របស់​គេហ​ទំ​ព័រ ខ្មែរ​អាយ​ញូ​វ ដែល​គេ​ស្គាល់​តាម​រយៈ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ទទួល​សារភាព​នៅ​ចំពោះ​មុខ​ច្បាប់ នូវ​អ្វី​ដូចដែល​ខ្លួន​បាន​ប្រព្រឹត្ត ។ គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០​បាន​បង្ហាញមុខ​អ្នកកាសែត​ម្នាក់ ដែល​ជាប់​ពាក់​ពន្ធ​ថា បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​ជាតិ​អាល់កុល​មាន​កម្រិត​ខ្ពស់​លើ​ដល់​០.៦៤​មី​លី​ក្រាម ។ អ្នកកាសែត​រូប​នោះ​ឈ្មោះ​សាន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អា យុ​៤៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​ផ្ទះ​ជួល​មុខ​ផ្សារ​ទំនើប អ៊ី​អន តាម​បណ្តោយ​ម​ហ​វិ​ថី​សុធារស សង្កាត់​ត​ទន្លេ​របា​សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

លោក​វរៈសេនីយ៍ឯក ចេ​វ ហាក់ នាយការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា​សមត្ថ កិច្ច បាន​ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់​នេះ​គី​អនុវត្ត​តាម​ច្បាប់​ចរាចរ​ផ្លូវគោក ។ មូលហេតុ ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​អ្នកកាសែត​រូប​នោះ កាលពី​យប់​ថ្ងៃ​ទី​៩​មីនា លោក​សាន ប៊ុ​ន​ធឿ​ន និង​ដៃគូ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក PCX គ្មាន​ពាក់​ស្លាក​លេខ មិន​ពាក់មួក​សុវត្ថិភាព ដែល​ច្បាប់​ចរាចរ​ហាមឃាត់ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍ឆែក​ជាតិ​អាល់កុល កញ្ចក់ មួក​សុវត្ថិភាព នៅ​តាម​ណ្តោ​យ​ផ្លូវជាតិ​៤ ម្តុំ​ភូមិ​កំ​បូល ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ពេល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ សាន ប៊ុ​ន​ធឿ​ន ពិនិត្យ​ទៅ​ឃើញ​ជាតិ​អាល់កុល​មាន​កំរិត​០.៦៤​មី​លី​ក្រាម​ក្នុង​មួយ លី​ត្រ​ខ្យល់ ។  ពេល​សមត្ថកិច្ច​ពិនិត្យ​ឃើញ​លោក សាន ប៊ុ​ន ធឿ​ន បើកបរ​ក្នុង​ស្ថានភាព​មាន​ជាតិ​អាកុល​លើស​ការ​កំណត់ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​នាំ​ទៅ​កាន់ការិយាល័យ​ច​រារ​ចរ​ផ្លូវគោក ដើម្បី​អនុវត្ត​តាម​ច្បាប់ ។

ក្រោយ​ពេល​ឃាត់ខ្លួន​លោក សាន ប៊ុ​ន​ធឿ​ន ស្រាប់តែ​ការិយាល័យ​ចរាចរ​ផ្លូវគោក ទទួល​បាន​ព័ត៌មាន​ថា​លោក ​សាន ប៊ុ​ន​ធឿ​ន ជា​ចាងហ្វាង​កាសែត ស្នេហា​ជាតិ និង​ជា​ប្រធាន​ក្រុម​ផ្នែក​យក​ព័ត៌មាន​របស់​គេហទំព័រ ខ្មែរ​អាយ​ញូ​វ និង​ត្រូវ​បាន​គេ​ស្គាល់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា​ មាន​ជាប់​ពាក់ព័ន្ធ និង​ប្រើ​ពាក្យ​សម្ដី​ជេរ ប្រមាថ​អ​សីល​ធ​ម៍ លើ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទៀត​ផង ។ ក្រោយ​ពី​បង្ហាញមុខ​អ្នកកាសែត ដែល​បើកបរ​ដោយ​មាន​ជាតិ​អាល់កុល​លើស​ការ​កំណត់​ចប់​ទៅ នគរបាល​ចរ​ផ្លូវគោក​បាន​បញ្ជូន​អ្នកកាសែត​រូប​នោះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ ធ្វើការ​សាកសួរ ដែល​សំណុំរឿង​នេះ ស្ថិត​នៅ​លើ​ដៃ​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង ។ ក្រោយ​ពី​សាកសួរ​រសៀល​ថ្ងៃ​ដដែល​នៅ​មិន​ទាន់​ចប់​ទេ លោក សាន ប៊ុ​ន ធឿ​ន បាន​ផ្ញើ​ទៅ​សមត្ត​កិច្ច​១​យប់​ទៀត ដែល​យប់​ទី​២​នោះ​ទំនង​លោក​សាន ប៊ុ​ន​ធឿ​ន ស្វាង​ស្រវឹង​ហើយ បាន​ធ្វើ​លិខិត​សុំ​ទោស​ទៅ​លើ​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​បាន​ជេរ​ប្រមាថ ។

លុះ​ព្រឹក​ថ្ងៃ​ទី​១១​មីនា សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរ​ជើង​គោក បាន​នាំ​ឈ្មោះ សាន ប៊ុ​ន​ធឿ​ន ទៅ​សាកសួរ​ម្តងទៀត ក្រោយ​ពី​សាកសួរ​ចប់​សព្វគ្រប់​ហើយ តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​បទល្មើស​ស្តី​ពី​ច្បាប់​ចរាចរ​ផ្លូវគោក​ត្រឹមត្រូវ​តាម​កំណត់​ច្បាប់ ប៉ុន្តែ​មិន​ឃុំខ្លួន​ទេ គ្រាន់តែ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​មួយ​ចំនួន ហើយ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ ។ បានជា​នៅ​ថ្ងៃ​ទី ២៥ មីនា សាលាដំបូង​កំណត់​បើក​សវនាការ​លើ​សំណុំរឿង​នេះ និង​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​កំណត់៤​ខែ តែ​ទោស​នេះ​ត្រូវ​ព្យួរ គ្រាន់​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៨០​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ។