ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ និងស្រូវដំណាំពលរដ្ឋបានលិច និងខូចខាតដោយជំនន់ទឹកភ្លៀងនៅស្រុកសេសាន

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​រង​នូវ​ឥ​ទ្ឌិ​ពល​ខ្យល់ព្យុះ​ដែល​បណ្តាល​អោយ​មានការ​ធ្លាក់​ភ្លៀង​រាយ​ប៉ាយ​គ្របដណ្តប់​នៅ​ទូ​ទាំង​ខេត្ត និង​តំបន់​ខាងលើ ស្រុក​សេ​សាន​ជា​ស្រុក​មួយ​ជាប់​នឹង​ទន្លេសេសាន​បាន​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង បណ្តាល​អោយ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​លិចលង់​ផលដំណាំ​មួយ​ចំនួន​ផង​ដែរ ។ ក្រោយ​ភ្លៀង​ធ្លាក់​ជោគ​ជាំ ស្ថានភាព​ទឹកបាន​ជន​លិច​ភូមិឋាន…

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​រង​នូវ​ឥ​ទ្ឌិ​ពល​ខ្យល់ព្យុះ​ដែល​បណ្តាល​អោយ​មានការ​ធ្លាក់​ភ្លៀង​រាយ​ប៉ាយ​គ្របដណ្តប់​នៅ​ទូ​ទាំង​ខេត្ត និង​តំបន់​ខាងលើ ស្រុក​សេ​សាន​ជា​ស្រុក​មួយ​ជាប់​នឹង​ទន្លេសេសាន​បាន​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង បណ្តាល​អោយ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​លិចលង់​ផលដំណាំ​មួយ​ចំនួន​ផង​ដែរ ។

ក្រោយ​ភ្លៀង​ធ្លាក់​ជោគ​ជាំ ស្ថានភាព​ទឹកបាន​ជន​លិច​ភូមិឋាន ដីស្រែ​ចម្ការ ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាល​មាស និង​ភូមិ​ស្វាយ​រៀង ភូមិ​ក្រឡា​ពុះ ឃុំ​តា​ឡា​ត ស្រុក​សេ​សាន ។

ជាមួយ​គ្នា​នេះ​លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត​បាន​ស្នើរ​ឲ្យ​អាជ្ញាធរ​ស្រុក​ចុះ​ពិនិត្យ និង​ស្រង់​ស្ថិតិ​គ្រួសារ​បងប្អូន​ប្រជា ពលរដ្ឋ​ដែល​ទទួល​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ឲ្យ​បាន​ជាក់លាក់​ច្បាស់លាស់​និង​ឲ្យ​លឿន​បំផុត ដើម្បី​រៀបចំ​នៅ​សម្ភារៈ​ស្បៀងអាហារ​មក​ចែក​ជូន​ពួក​គាត់​ឲ្យ​ទាន់​ពេលវេលា ។

លោក​អភិបាលរង​ខេត្ត​បញ្ជាក់​បន្ថែម​ថា លោក​មេ​ភូមិ មេឃុំ នៅ​ក្នុង​តំបន់​ដែល​មានការ​លិចលុង ត្រូវ​មាន​ស្មារតី និង​ឆ​ន្ទះ​ទទួល ខុស​ត្រូវ​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​ចុះ​ពិនិត្យ​មើល​ពី​សុខទុក្ខ​របស់​ប្រជា ពលរដ្ឋ​ដោយ​ផ្ទាល់ មិន​ថា ពលរដ្ឋ​ដែល​រង​ការ​លិចលុង​នោះ​ទេ អស់លោក​គួរ​ពិនិត្យ​មើល​ពលរដ្ឋ​ដែល​មាន​ភាព​លំបាក​ខ្វះខាត និង​ចាស់ជរា គ្មាន​ទីពឹង ត្រូវ​រាយការណ៍​ជូន​ស្រុក​មក​ខេត្ត ដើម្បី​ស្រុក​ខេត្ត​រៀបចំ​នាំ​អំណោយ​ចែក​ជូន​ដល់​ពួក​គាត់ ។

លោក សុវណ្ណ ពិ​សេដ្ឋ អភិបាលស្រុក​សេ​សាន​អោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​ស្ថានភាព​ទឹកបាន​ស្រក​ថយ​ចុះ​បន្តិច​វិញ​ហើយ ប៉ុន្តែ​លំនៅ​ឋាន​ក្នុងភូមិ​មួយ​ចំនួន​ទឹក​មិ​ទាន់​ស្រក​ផុត​ទេ ហើយ​ស្រែ ស្រូវ​ផលដំណាំ​ដែល​បាន​លិចលុង ទទួល​រង​ការ​ខូចខាត​ច្រើន ជា​ពិសេស​តំបន់​ទំនាប​និង​តំបន់​តាម​មាត់​អូរ មាត់​ព្រែក ជាដើម ។

លោក​អភិបាលស្រុក​បាន​បន្ត​ថា នៅ​ក្នុង​ឃុំ​ក្បាល​រមាស និង​ឃុំ​តា​ឡា​ត មាន​ភូមិ​ចំនួន​៣ ដែល​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​មាន​ចំនួន​២១៤​គ្រួសារ​ដីស្រែ​ដែល​ទឹកបាន​ជន់​លិច​មាន​ចំនួន​សរុប ២៤៥​ហិ​កតា ផ្ទៃដី​ចម្ការ ៤២​ហិ​កតា ប៉ះពាល់ ផ្លូវ​ក្រោះ​ក្រហម​ប្រវែង​សរុប​៣០៨០​ម៉ែត្រ ស្ពាន​ចំនួន​៣ លូ ចំនួន​៣​និង​ប៉ះពាល់​ផ្ទះ​ចំនួន​៧១​ខ្នង ។

លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ចំពោះ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​នេះ មន្ទីរ​បាន​ចុះ​ពិនិត្យ​វាយតម្លៃ​ជាក់ស្ដែង​នៅ​ពេល​ទឹក​ស្រក​ចុះ​អស់ ហើយ​និង​ផ្ដល់​ពូជ​ជូន​ពួក​គាត់​តាម​រដូវ​ដែល​អាច​ដាំ​ដុះ ។

លោក​បន្ត​ថា ចំពោះ​ដំណាំ​ស្រូវ វា​អាច​ផុត​រដូវ និង​ធ្វើការ​សាបព្រោះ ដក​ស្ទូង​ហើយ ដោយសា​រដូវភ្លៀង​អាច និង​ផុត​ដូចនេះ ខាង​មន្ទីរ និង​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ទឹក​ស្រក​អស់ ដើម្បី​ជួយ​ផ្ដល់​បច្ចេកទេស ក្នុង​ដាំ​ដុះ​ឲ្យ​ត្រូវ​និង​រដូវ​កាល​និង​អាច​ទទួលផល​ល្អ ។

ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ជំនន់ ទឹកភ្លៀង​ខាងលើ​បាន​សម្ដែង​ការ​សោកស្ដាយ​នៅ​ដំណាំ​ស្រូវ ដែល​បង្កបង្កើន​បាន​ទៅ​ផល​ហើយ និង​ខ្លះ​ស្ទើរនឹង​បាន​ច្រូតកាត់​ទៅ​ហើយ ខ្លះ​ក៏​មិន​ទាន់​បាន​ច្រូត​ផង ពេល​នេះ​ត្រូវ​រង​ការ​ខូចខាត​អស់​គ្មាន​សល់ ដោយ​គ្រោះ​មហន្តរាយ​នៃ​គ្រោះ​ធម្មជាតិ​បាន​ជន់​លិចលុង​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ