ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនស្ត្រីជនជាតិចិន៣នាក់ បញ្ជូនទៅតុលាការពាក់ពន្ធករណីនាំទា.រកបម្រុងជិះយន្តហោះឆ្លងដែនខុសច្បាប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​៣​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២ ៣ ខែតុលា ឆ្នាំ​២០២១ នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​៣​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២ ៣ ខែតុលា ឆ្នាំ​២០២១ នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណី​នាំ​ទា.រកឆ្លង​ដែន​ខុសច្បាប់ ។

ជនសង្ស័យ​ជា​ជនជាតិ​ចិន​៣ នាក់​នោះ​មាន​១.​ឈ្មោះ LI BINGRONG ភេទ​ស្រី អាយុ​៣៩ ឆ្នាំ ២.​ឈ្មោះ WEI QIUCHAN ភេទ​ស្រី អាយុ​៥២ ឆ្នាំ និង​៣.​ឈ្មោះ ZHANG QIAN ភេទ​ស្រី អាយុ​២៥ ឆ្នាំ ។

ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​ស្ត្រីជន​ជាតិចិន​៣ នាក់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​មានការ​សង្ស័យ​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ចិន​៣ នាក់ ដូច​មានឈ្មោះ​ខាងលើ ក្នុង​ករណី​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដែល​បី​ទា.រក​អាយុ​មិន​លើស​ពី​១​ឆ្នាំ ម្នាក់​មួយ​ៗ បម្រុង​ជិះ​យន្តហោះ​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ចិន ។

ក្រោយ​ឃាត់ខ្លួន​ស្ត្រី​ចិន​៣ នាក់​នោះ សមត្ថកិច្ច​នគរបាល​ច្រក​ទ្វារ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​សហការ និង​ប្រគល់​ជនសង្ស័យ​៣​នាក់ និង​ទា.រក​ទាំង​៣ ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​បន្ត​នីតិវិធី ។

ដូច្នោះ​ហើយ​ទើប​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ចំណែក​ទា.រក​មាន ភេទ​ប្រុស​.​ភេទ​ស្រី អាយុ​មិន​លើស​ពី​១​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ប្រគល់​ឲ្យ​ទៅ​ក្រសួង​សង្គមកិច្ចយក​ទៅ​ចិញ្ចឹម​បីបាច់​ថែទាំ​ជា​បណ្តោះអាសន្ន ។

សំណុំរឿង​បាន​ស្ថិត​នៅ​ដៃ​លោក សឿ ឡង់​ឌី ព្រះរាជអាជ្ញា​រង​(​ប្រចាំការ​)​បើក​ការ​ស៊ើបសួរ ដែល​ការ​សាកសួរ​នោះ​នៅ​មិន​ទាន់​បាន​បញ្ចប់​ទេ តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​គ្រប់គ្រង​វិញ ស្អែក​ឲ្យ​នាំ​មក​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ