វិទ្យុឥណ្ឌា ALL INDIA RADIO គូសបញ្ជាក់កាលពីថ្ងៃទី២៥ មីនា ថា មនុស្សយ៉ាងតិច៣០នាក់ស្លាប់ និងជាច្រើនសិបនាក់ទៀតរងរបួសនាឱកាសបុណ្យ HOLI ជាបុណ្យហិណ្ឌូនៅរដ្ឋឧត្តរប្រាដេស ភាគខាងជើងឥណ្ឌា ។
យោងតាមវិទ្យុនេះថា នៅរដ្ឋឧត្តរប្រាដេសមនុស្សយ៉ាងតិច៣០នាក់ស្លាប់ និងជាច្រើនសិបនាក់រងរបួសនាឱកាសបុណ្យ HOLI ក្នុងតំបន់ផ្សេងៗនៃរដ្ឋនោះរយៈពេល២ថ្ងៃចុងក្រោយនេះ។ ប៉ូលិសពុំអាចរារាំងរាល់ការលេងដុតភ្លើង ព្រមទាំងជម្លោះរវាងក្រុមផ្សេងៗដោយសារការផឹកស្រវឹង ។ មនុស្ស១៩នាក់ស្លាប់នៅទីប្រជុំជនរដ្ឋនេះទីក្រុង LUCKNOW ដោយសារការប៉ះទង្គិចគ្នារវាងក្រុមផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍មកពីស្រវឹងស្រា ។ មនុស្ស២នាក់ក៏ត្រូវស្លាប់នៅ ក្នុងការឈ្លោះគ្នានៅ MADAON និងនៅ GOSAIGANJ ខណៈមនុស្ស៤០នាក់រងរបួសដោយសារគ្រោះថ្នាក់នានា និងក្នុងការវាយតប់គ្នា ។
HOLI ដែលគេក៏ស្គាល់ដែរក្រោមឈ្មោះថាបុណ្យពណ៌ ប្រារព្ធធ្វើនាថ្ងៃទី២៤ មីនា ក្នុងទូទាំងប្រទេសឥណ្ឌា ៕
ចែករំលែកព័តមាននេះ