ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំធ្វើរឿងទាំងនេះនៅពេលមានផ្ទៃពោះ ប្រសិនបើមិនចង់ប៉ះពាល់ដល់កូនក្នុងផ្ទៃ!

2 ឆ្នាំ មុន

ការមានផ្ទៃពោះ គឹជាពេលវេលាដែលស្រ្តីត្រូវថ្នមខ្លួនជាងគេ ដោយសារតែអ្វីដែលគាត់ធ្វើនឹងមានការប៉ះពាល់ទៅដល់កូននៅក្នុងផ្ទៃ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់សកម្មភាព៣យ៉ាង ដែលធ្វើឱ្យមានភាពមិនល្អដល់ទារកនៅក្នុងផ្ទៃ។ ១. ទទួលទានផ្អែមៗពេក ការទទួលទានអាហារ ឬភេសជ្ជៈផ្អែមច្រើនពេក…

ការមានផ្ទៃពោះ គឹជាពេលវេលាដែលស្រ្តីត្រូវថ្នមខ្លួនជាងគេ ដោយសារតែអ្វីដែលគាត់ធ្វើនឹងមានការប៉ះពាល់ទៅដល់កូននៅក្នុងផ្ទៃ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់សកម្មភាព៣យ៉ាង ដែលធ្វើឱ្យមានភាពមិនល្អដល់ទារកនៅក្នុងផ្ទៃ។

១. ទទួលទានផ្អែមៗពេក

ការទទួលទានអាហារ ឬភេសជ្ជៈផ្អែមច្រើនពេក គឺមិនល្អសោះឡើយសម្រាប់សុខភាពមនុស្សគ្រប់រូប ជាពិសេសស្ត្រីមានផ្ទៃពោះ។ យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ស្ត្រីជាម្ដាយដែលទទួលទានអាហារមានផ្ទុកជាតិស្ករខ្ពស់ ឬភេសជ្ជៈផ្អែមច្រើន កំឡុងពេលមានផ្ទៃពោះ អាចបណ្ដាលឱ្យទារកជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការចងចាំ។

២. ទទួលទានជាតិកាហ្វេអ៊ីនច្រើន ​

ការទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើន គឺមិនល្អឡើយចំពោះសុខភាព។ ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានអាហារ ឬភេសជ្ជៈ មានផ្ទុកជាតិកាហ្វេអ៊ីនលើសពី ៣០០មីលីក្រាមក្នុងមួយថ្ងៃ ឬច្រើនជាងនេះឡើយ! នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនអាចនឹងចូលទៅដល់ក្នុងសុក ហើយជ្រៀតចូលក្នុងចរន្តឈាមហូររបស់ទារកក្នុងផ្ទៃ។

៣. ឈ្លោះប្រកែកគ្នា ​

ការឈ្លោះប្រកែកគ្នា អាចបង្កជំងឺថប់បារម្ភនិងធ្លាក់ទឹកចិត្ត ចំពោះស្ត្រីជាម្ដាយដែលអាចជះឥទ្ធិពលកាន់តែគួរឱ្យបារម្ភចំពោះទារកក្នុងផ្ទៃ។ បញ្ហាសុខភាពផ្លូវចិត្តរបស់ម្ដាយអាចបង្កគ្រោះថ្នាក់ដល់ខួរក្បាល និងប្រព័ន្ធភាពស៊ាំនៃទារកក្នុងផ្ទៃ។ លើសពីនេះទៅទៀត ការស្រែកជេរគ្នា ក៏មិនល្អចំពោះស្ត្រីជាម្ដាយផ្ទាល់ផងដែរ ដោយវាអាចនាំឱ្យឈឺក្បាល ចង្អោរចង់ក្អួត និងពិបាកគេងលក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ