ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមអារម្មណ៍មិត្តស្រីមិនទាន់មែនទេ? មកស្គាល់មូលហេតុ៣យ៉ាង!

2 ឆ្នាំ មុន

តើអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាពេលខ្លះមានអារម្មណ៍ល្អខ្លាំង ហើយបន្តិចក្រោយមកក៏កើតទុក្ខជាពន់ពេកទៅវិញ? រឿងបែបនេះកើតឡើងនៅលើមិត្តស្រីឬប្រពន្ធរបស់អ្នក។ ពេលខ្លះគឺតាមពួកគាត់មិនទាន់នោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៣យ៉ាង ដែលធ្វើឱ្យមនុស្សយើងមានអារម្មណ៍ប្រែប្រួលឆាប់រហ័ស។ ១. គេងមិនគ្រប់…

តើអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាពេលខ្លះមានអារម្មណ៍ល្អខ្លាំង ហើយបន្តិចក្រោយមកក៏កើតទុក្ខជាពន់ពេកទៅវិញ? រឿងបែបនេះកើតឡើងនៅលើមិត្តស្រីឬប្រពន្ធរបស់អ្នក។ ពេលខ្លះគឺតាមពួកគាត់មិនទាន់នោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៣យ៉ាង ដែលធ្វើឱ្យមនុស្សយើងមានអារម្មណ៍ប្រែប្រួលឆាប់រហ័ស។

១. គេងមិនគ្រប់

ខួរក្បាលនិងរាងកាយទាំងមូលត្រូវការដំណេកដើម្បីស្ដារថាមពលឡើងវិញ។ ប្រសិនបើអ្នកសម្រាក ឬគេងមិនបានគ្រប់គ្រាន់នោះអ្នកក៏មិនអាចនឹងមានអារម្មណ៍ស្រស់ស្រាយប្រសើរបានដែរ។ ការគេងមិនគ្រប់ជាប្រចាំ អាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ឬ Depression ផងដែរ។

២. ជាតិស្ករក្នុងឈាមចុះទាប

ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអារម្មណ៍ឃ្លាននិងខឹងក្នុងពេលតែមួយនោះ វាអាចបណ្ដាលមកពីបញ្ហាជាតិស្ករក្នុងឈាមចុះទាប។ មនុស្សមួយចំនួនជួបប្រទះបញ្ហានេះនៅពេលពួកគេរំលងម៉ោងអាហារចន្លោះគ្នាយូរពេក។ អ្នកអាចនឹងមានអារម្មណ៍ខឹង អន់ចិត្ត ឯការ ឬ ភ័ន្តភាំង និងសូម្បីតែចង់យំ ឬស្រែក។ ដូច្នេះកុំរំលងម៉ោងអាហារយូរពេក ឬមិនទទួលទានអ្វីសោះ។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមនោះវារឹតតែសំខាន់ណាស់ក្នុងការសម្គាល់មើលភាពខុសប្លែកនៃអារម្មណ៍ដែលប្រែប្រួលភ្លាមៗ ក៏ព្រោះអ្នកអាចនឹងសន្លប់ប្រសិនបើជាងស្ករក្នុងឈាមចុះទាបពេក។

៣. អាហារផ្អែមៗ

ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ លើសពីនេះទៅទៀតរបបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយហើយនេះជាអ្វីមួយដែលនាំអោយកើតមានបញ្ហាអតុល្យភាពនៃអរម៉ូន។ ហើយអារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអរម៉ូនក្នុងរាងកាយគ្មានតុល្យភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ