វាយប្រហារនៅក្រុងព្រុចសែលមនុស្ស6នាក់ត្រូវចាប់ខ្លួន
ការស៊ើបអង្កេតលើការវាយប្រហារភេរវកម្មនៅក្រុងព្រុចសែលមានការជឿនលឿនទៅមុខ ។ មនុស្ស៦នាក់ត្រូវចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ មីនា ទាក់ទិននឹងការវាយប្រហារនេះ ។

យោងតាមអយ្យការសហព័ន្ធថា ក្នុងចំណោមអ្នកទាំងនេះ៣នាក់ត្រូវចាប់ខ្លួននៅក្បែរអយ្យការសហព័ន្ធនាកណ្តាលក្រុងព្រុចសែលតែម្តង ។ មនុស្ស២នាក់ទៀតចាប់ខ្លួនក្នុងរាជធានីដែរ រួចម្នាក់ទៀតចាប់ខ្លួនក្នុងសង្កាត់ JETTE ជាយក្រុងព្រុចសែល ។ អ្នកនាំពាក្យអយ្យការលោក ERIC VAN DER SYPT ដែលផ្តល់ព័ត៌មាននេះពុំបានផ្តល់ភាពលម្អិតលើអត្តសញ្ញាណពួកគេឡើយ ។
ចាប់តាំងពីការវាយប្រហារពីថ្ងៃទី២២ មីនា មក ជន២នាក់កំពុងតាមរកយ៉ាងសកម្មដោយពួកអ្នកស៊ើបអង្កេត ។ បុរសពាក់មួកដែលគេឃើញក្នុងវីដេអូកាមេរ៉ាត្រួតពិនិត្យព្រលានយន្តហោះ ZAVENTEM កំពុងរុញរទេះអីវ៉ាន់ជាមួយជនអត្តឃាត២នាក់ឈ្មោះ NAJIM LAACHRAOUI និង IBRAHIM EL BAKRAOUI កំពុងតាមរកយ៉ាងសកម្មបំផុត។ ចំណែកជនទី២ជាអ្នកគេឃើញក្នុងមេត្រូនៅក្បែរជនអត្តឃាតឈ្មោះ KHALID EL BAKRAOUI ដែលជាអ្នកធ្វើឱ្យផ្ទុះក្នុងស្ថានីយមេត្រូ MAELBEEK ។
ការឆែកឆេរក៏ធ្វើផងដែរក្នុងសង្កាត់ SCHAERBEEK ជាកន្លែងដែលពួកជនអត្តឃាតចាកចេញកាលពីព្រឹកថ្ងៃទី២២ មីនា តាមរថយន្តតាក់ស៊ីមកកាន់ព្រលានយន្តហោះជាមួយវ៉ាលី៣ផ្ទុកគ្រឿងផ្ទុះ ។ ក៏ប៉ុន្តែក្នុងសង្កាត់នេះពុំមានការចាប់ខ្លួនមនុស្សណាម្នាក់ឡើយ ៕
ចែករំលែកព័តមាននេះ