ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់ នៅ​ក្រុងប៉ៃលិន

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បច្ចុប្បន្ន​ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្លួនឯង ខ្វះ​ការ​យល់​ដឹង​នាំ​គ្នា​កា.ប់​បំផ្លាញ​ព្រៃឈើ​ដែល​ជា​ធនធានធម្មជាតិ​ដ៏​សំខាន់​បំផុត សម្រាប់​ទាក់ទាញ​ទឹកភ្លៀង

ខេត្ត​ប៉ៃលិន ៖ បច្ចុប្បន្ន​ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្លួនឯង ខ្វះ​ការ​យល់​ដឹង​នាំ​គ្នា​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ជា​ធនធានធម្មជាតិ​ដ៏​សំខាន់​បំផុត សម្រាប់​ទាក់ទាញ​ទឹកភ្លៀង និង​ផ្តល់​លំនឹង​អាកាសធាតុ ដើម្បី​រាន​យក​ដី​ដាំ​ដំណាំ ពោត និង​ដំឡូង​មី ទើប​ធ្វើ​ឱ្យ​អាកាស​ធា តុ​កាន់តែ​ក្តៅ​ហួតហែង​ខ្លាំង​ឡើង​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បណ្តាល​ឱ្យ​ខះទឹក​អូរ​ត្រពាំង​បឹងបួរ ធ្វើ​ឱ្យ​អ្នក​រស់នៅ​ជា​ច្រើន​ភូមិ​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ ក៏​ដូច​ជា​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​គួរ​ឱ្យ​កត់សម្គាល់​ដូច​ជា ភូមិ​អូរ​តា​ពុក​ក្រោម ភូមិ​វាលវង់ ភូមិ​ថ្មី សង្កាត់​ទួល​ល្វា ភូមិ​ប៉ា​ហ៊ី​ជើង ភូមិ​ប៉ា​ហ៊ី​ត្បូង ភូមិ​សួន​អំពៅ​លិច ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ដាំ​ដុះ​ប្រចាំ​គ្រួសារ ហើយ​សូ​ម្បី​តែ​ទឹក​ទុយោ​ម៉ែត្រគូប​(​ទឹក​ស្អាត​) របស់​ក្រុមហ៊ុន​ថូ​ម៉ាក់​ស ម្រា​ប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុងប៉ៃលិន ក៏​បាន​ដាច់​ទឹក​អស់​រយៈពេល​៥​ទៅ​៦​ថ្ងៃ​ផង​ដែរ ។ ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ពេល​នេះ​មាន​តែ​នៅ​ក្នុង​ស្ទឹង​ប​យ៉ា​ខា​មួយ​ប៉ុណ្ណោះ​ដែល​សេសសល់​ទឹក​សម្រាប់​ឱ្យ​អ្នកមាន​រថយន្ត​ដឹក​យក​ទៅ​លក់ ចែកចាយ​នៅ​តាម​ភូមិ​នានា​ក្នុង ក្រុង ។ ប៉ុន្តែ​ម្ចាស់​រថយន្ត​ទាំងនោះ វាយឫក​ខ្លាំង​ណាស់ ដឹក​ឱ្យ​តែ​ម៉ូយ​របស់​គេ​ប៉ុណ្ណោះ ដោយ​ក្នុង​១​រថយន្ត​តម្លៃ​ពី​១​ម៉ឺន​៥​ពាន់​រៀល ទៅ​២​ម៉ឺន​៥​ពាន់​រៀល ។ ចំណែក​អ្នក​មិន​ធ្លាប់​ហៅ​រថយន្ត​ដឹក​ទឹក​ពី​មុន​មក នៅ​ពេល​គ្មាន​ទឹក​ប្រើប្រាស់ គេ​ទារ​ថ្លៃ​១​រថយន្ត​ពី​៥​ម៉ឺន​ទៅ​៦​ម៉ឺន​រៀល​ឯណោះ ហើយ​ជួនកាល​ហៅ​គេ​៤​ទៅ​៥​ដង​ហើយ គេ​មិន​ព្រម​ដឹក​ទឹក​ឱ្យ​ថែម​ទៀត​ផង គួ​ឱ្យ​ឈឺចាប់​យ៉ាង​ខ្លាំង ។

បើ​តាម​ការ​រៀបរាប់​ពី​លោក តេ​ង សុង អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ដំណាំ​សាលាដ ស្ពៃ ខាត់ណា ត្រសក់ សណ្តែកកួរ  ត្រកួន របស់​គាត់ និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត ដែល​តែងតែ​នាំ​គ្នា​ប្រកប​របរ​ដាំ​បន្លែ​ទាំងនេះ​ស ម្រា​ប់លក់​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ពេល​នេះ​ងាប់​អស់​ជា​បណ្តើរ​ៗ​ហើយ ដោយ​គ្មាន​ទឹក​ស្រោច​នោះ​ទេ ។ លោក​បន្ត​ទៀត​ថា កាលពី​ឆ្នាំ​មុន ទឹកភ្លៀង​តែងតែ​ធ្លាក់​ជា​ញឹកញាប់ សូ​ម្បី​តែ​នៅ​ខែវិច្ឆិកា និង​ខែធ្នូ ចុងឆ្នាំ ក៏​នៅ​មាន​ភ្លៀង​ដែរ ។

តែ​ឆ្នាំ​នេះ​រាំង​តាំងពី​ខែតុលា រហូត​មក មាន​ភ្លៀង​តិចតួច​បំផុត ទើប​ធ្វើ​ឱ្យ​ស្រះ​ទឹក​ចំនួន​៣​របស់​គាត់ បាន​រីង​ខះ​អស់រលីង មិនដឹង​ជា​បា ន​ទឹក​មកពីណា​ប្រើ​នោះ​ទេ ព្រោះ​ការ​ទិញ​ទឹក​គេ​ដឹក​តាម​រថយន្ត​មានការ​លំបាក គេ​មិន​ចង់​ដឹក​ឱ្យ​គាត់​នោះ​ឡើយ ហើយ​ថែម​ទាំង​ទារ​ថ្លៃ​ទៀត ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លួនឯង ក៏​ដូច​ជា​មន្ត្រី​ខិលខូច​មួយ​ចំនួន​នៅ​តែ​បន្ត​នាំ​គ្នា​កាប់​រាន​ព្រៃ​ភ្នំ និង​ព្រៃ​អភិរក្ស ដើម្បី​យក​ដី​ដាំពោត និង​ដំឡូង​មី​ថែម​ទៀត នៅ​ថ្ងៃ​ខាង​មុខ​នឹង​កាន់តែ​ខ្សត់​ភ្លៀង ខ្សត់​ទឹក ហើយ​កម្ដៅ​កាន់តែ​ឡើង​ខ្លាំង បណ្តាល​ឱ្យ​មាន​គ្រោះ​ធម្មជាតិ​កើតឡើង​ថែម​ទៀត​ផង ។ ដូច្នេះ​មាន​តែ​នាំ​គ្នា​ចាប់ផ្តើម​ធ្វើការ​ដាំ​ដើមឈើ​ឡើង​វិញ​ប៉ុណ្ណោះ ដែល​ជា​កត្តា​អាច​ទាក់ទាញ​ទឹកភ្លៀង និង​ធ្វើ​ឱ្យ​អាកាសធាតុ​មាន​លំនឹង ជួយ​ផ្តល់​ទឹក​គ្រប់គ្រាន់​សម្រាប់​ជីវិត​មនុស្ស និង​សត្វ​រស់នៅ​បាន​សុខ​ស្រួល​ទៅ​ថ្ងៃ​ខាង​មុខ  ៕