ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាលារៀនគ្រប់កម្រិតបើកឡើងវិញនៅខែក្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សាលារៀនចំណេះទូទៅ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានប្រកាសឲ្យបើកដំណើរការវិញហើយ ។ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកសាលារៀនគ្រប់កម្រិតឡើងវិញនៅក្នុងក្របខណ្ឌទូទាំងប្រទេស…

រាជធានីភ្នំពេញ ៖ សាលារៀនចំណេះទូទៅ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានប្រកាសឲ្យបើកដំណើរការវិញហើយ ។ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកសាលារៀនគ្រប់កម្រិតឡើងវិញនៅក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ តទៅចំពោះបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រទូទាំងរាជធានី ខេត្តទាំងអស់ ។ គ្រឹះស្ថានសិក្សានៅកម្រិត ចាប់ពីបឋមសិក្សា គ្រឹះ ស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានបច្ចេកវិទ្យា គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គ្រឹះស្ថានសិក្សាអប់រំពិសេស សាលាអនុវត្តន៍ និងវិទ្យាល័យចំណេះទូទៅ និងអប់រំបច្ចេកទេស ។

ទោះយ៉ាងណា ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ថ្ងៃទី ២១ ខែតុលានេះ កំណត់ថា ការបើកសាលាឡើងវិញទំាងអស់នេះត្រូវ គោរពតាមយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានសុខាភិបាលជាធរមាន គឺថ្នាក់រៀននីមួយៗ ត្រូវកំណត់ចំនួនសិស្សចាប់ពី ១៥ ទៅ ២០ នាក់ និងត្រូវរៀនឆ្លាស់វេនគ្នា ។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ខ្លួនបានវាយតម្លៃថា ការឆ្លងជំងឺកូវីដ-១៩ ទៅលើគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងរយៈពេល ៧ ថ្ងៃមុនពិធីបុណ្យភ្ជុំបិណ្ឌ និង ៧ ថ្ងៃក្រោយពិធីបុណ្យភ្ជុំបិណ្ឌកន្លងមក មានកម្រិតតិចតួច និងអាចគ្រប់គ្រងបាន ។ ម្យ៉ាងវិញទៀត មាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស និស្សិត ក៏បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងអត្រាខ្ពស់ផងដែរ ។ «ការសម្រេចឈានទៅបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងបានវាយតម្លៃទៅលើដំណើរការបង្រៀននិងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននាពេលកន្លងមក ដោយមិនមានបញ្ហាឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនោះទេ» នេះជាការបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង ។

សិស្សនុសិស្សនៅក្នុងប្រទេសកម្ពុជាបានផ្អាកការសិក្សានៅថ្នាក់ដោយផ្ទាល់ប្រមាណជាជិត ២ ឆ្នាំហើយដោយសារការរាតត្បាតជំងឺកូវីដ ១៩ ដោយជំនួសមកវិញនូវការសិក្សាពីចម្ងាយនិងតាមអនឡាញដែលគេជឿថាមិនសូវមានគុណភាពនោះ ។ ការអប់រំជាផ្នែកសំខាន់នៅក្នុងការកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ កន្លងមកមានព្រួយបារម្ភពីការខាតបង់ដ៍ធំលើការកសាងធនធានមនុស្សនៅកម្ពុជា ប្រសិនសាលារៀនបន្តអូសបន្លាយបិទទ្វារនោះ ។ 

លោក ប៉ិច បូឡែន ជាប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជា ធ្លាប់លើកឡើងថា ការបន្តបិទសាលាអាចទៀតអាចប៉ះពាល់ដល់ផែនការអភិវឌ្ឍប្រទេសកម្ពុជាដែលនឹងក្លាយប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ