ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្សែ​ក ​Jade ដ៏ស្រស់ស្អាត និងថ្លៃ​បំផុត​លើលោក !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​ការ​ដេញថ្លៃ​មួយ ឬ​ភាសា​អង់គ្លេស​ហៅ​ថា the Sotheby’s auction house ក្នុង​ទីក្រុង​ហុងកុង ​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​ការ​ដេញថ្លៃ​មួយ ឬ​ភាសា​អង់គ្លេស​ហៅ​ថា the Sotheby’s auction house ក្នុង​ទីក្រុង​ហុងកុង ​ប្រទេស​ចិន នា​កំឡុង​ឆ្នាំ​២០១៤ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងទៅ​នឹង​ខ្សែ​ក និង​កងដៃ ដែល​ធ្វើ​ឡើង​ពីហ្គេច (Jade) ដែល​បាន​បំបែក​កំណត់​ត្រាលក់​បាន​រហូត​ដល់​ទៅ ៣៨ លាន​ដុល្លារ​អូស្ត្រាលី ​ស្មើនឹង ២៨.៤២ លានដុល្លារអាមេរិក ​។

បន្ទាប់​ពី​ខ្សែ​ក​ហ្គេ​ច THE HUTTON-MDIVANI NECKLACE នេះ បាន​ដេញថ្លៃ​នៃ​ចំនួន​ខាងលើ​ហើយ វា​គឺ​បាន​ប្រែក្លាយ​ខ្សែ​ក​ដែល​ធ្វើ​ពី​ហ្គេ​ច ថ្លៃ​បំផុត​ក្នុង​លោក និង​ជា​ប្រ​វិត្ត​សាស្ត្រ​ផង​ដែរ ​។ វា​មាន ២៧ គ្រាប់ ដែល​បាន​បញ្ជាក់​ថា អ្នក​ច្នៃ​ហ្គេ​ចនេះពិតជា​មិន​អន់​នោះ​ទេ ក៏​ព្រោះតែ​គ្រប់​គ្រាប់​ត្បូង​ហ្គេ​ចនេះ បាន​ផលិត​ឡើង​យ៉ាង​ល្អិតល្អន់ និង​មាន​ពណ៌​ច្រើន និង​វា​ក៏​ត្រូវ​បាន​ច្នៃ​ក៏​ជា​បំពាក់​មក​ជាមួយ​ផ្លា​ទី​ន​ពណ៌​លឿង ១៨ K និង​បាន​លម្អ​ជាមួយ​ត្បូង​ទទឹម​និង​ពេជ្រ​ផង​ដែរ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំណោម ២៧ គ្រាប់ ក្នុង​មួយ​គ្រាប់​ៗមាន​តម្លៃ ១,៤ លាន​ដុល្លារ​អូស្ត្រាលី ខ្សែ​ក​នេះ​ត្រូវ​បាន​ទិញ​ដោយ The Cartier collection នៅ​ឯ​ផ្ទះ​នៃ​ការ​ដេញថ្លៃ​របស់ Sotherby នៅ​ទីក្រុង​ហុងកុង​ ៕ ប្រភព ​៖ Sotheby’s

អត្ថបទសរសេរ ដោយ