សំាងឡើងថ្លៃពលរដ្ឋខ្លះចង់ប្តូរមកជិះកង់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន ប្រេងសាំងធម្មតាមានតម្លៃ ៤,៣០០ រៀលក្នុងមួយលីត្រ ប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០០០ រៀលក្នុងមួយលីត្រ ប្រេងសំាង…
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន ប្រេងសាំងធម្មតាមានតម្លៃ ៤,៣០០ រៀលក្នុងមួយលីត្រ ប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០០០ រៀលក្នុងមួយលីត្រ ប្រេងសំាង…
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន ប្រេងសាំងធម្មតាមានតម្លៃ ៤,៣០០ រៀលក្នុងមួយលីត្រ ប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០០០ រៀលក្នុងមួយលីត្រ ប្រេងសំាង ស៊ូពែតម្លៃខ្ពស់ ៤ ៨៥០ ក្នុងមូយលីត្រ ។ ការឡើងថ្លៃប្រេងសំាងនៅក្នុងរយៈពេលចុងក្រោយនេះ បានធ្វើពលរដ្ឋជាកសិករ អ្នកធ្វើការ ពិសេសអ្នករកទទួលទានខាងសេដ្ឋកិច្ចក្រៅប្រព័ន្ធថា បានចំណាយលុយច្រើនៅលើការប្រើប្រាស់ប្រេងសំាង ។
លោក គីម ហាប់ ជាបុគ្គលិកក្រុមហ៊ុនមួយរូបបានប្រាប់ថា គាត់ត្រូវធ្វើដំណើរទៅធ្វើការងាររបស់គាត់ មួយសប្ដាហ៍គាត់ត្រូវចំណាយលើថ្លៃសាំងម៉ូតូ ៤ លីត្រ បើគិតជាទឹកប្រាក់ ១ ម៉ឺន ២ពាន់រៀលក្នុង ១ សប្ដាហ៍ តែពេលនេះ ៤ លីត្រក្នុង១សប្ដាហ៍ដដែលតែត្រូវចំណាយអស់ ១ ម៉ឺន ៩ ពាន់រៀល ។ ទំនងជាលេងសើចផង លោកថា «ចង់ប្ដូរមកជិះកង់វិញ» ។
លោក សុខ ថន ពលរដ្ឋម្នាក់ទៀតនិយាយថា នៅពេលសំាងឡើងថ្លៃនេះ គាត់បានកាត់បន្ថយការប្រើប្រាស់រថយន្ត ងាកមកជិះកង់វិញ ។ កូនៗគេមិនទាន់ទឿរៀនជាប់លាប់ទេ ចំណែកគ្រួសារខ្ញុំគាត់រកទទួលទាននៅផ្ទះ ដូច្នេះមិនចំាបាច់យើងមិនប្រើរថយន្ត ។ សេដ្ឋកិច្ចឥឡូនេះលំបាកណាស់ បើទៅណាជិះតែឡាននោះ គ្រាន់តែសំាងអស់ ១០០ ដុល្លារទៀតហើយក្នុងមួយខែដូច្នេះបើជិះកង់បានជិះកង់ ហើយបើឆ្ងាយជិះម៉ូត ។
លោក សាយ ជាអ្នករត់ម៉ូតូកង់បីម្នាក់ នៅក្នុងខណ្ឌច្បារអំពៅ និយាយថា ពេលនេះមានផលលំបាកដោយសារជំងឺកូវីដ ១៩ ផង ឥឡូវប្រេងសាំងចេះតែឡើងទៀត ចំណែកទំនិញផ្សេងៗឡើងស្ទើរតែគ្រប់មុខផងនោះ ។ លោកបន្តថា ការរកលុយវិញ គឺមិនសូវបានទេ គ្រាន់តែចំណាយទៅលើថ្លៃសាំង សល់មិនច្រើនឡើយ ។ ពេលជំងឺកូវីដ មិនសូវមានភ្ញៀវជិះទេ រកបានត្រឹម ៣ ទៅ ៤ ម៉ឺនរៀលប៉ុណ្ណោះ ហើយពេលដែលសាំងមិនទាន់ឡើងថ្លៃ អាច សល់ត្រឹម ៣ ម៉ឺនដែរ តែពេលសាំងឡើងថ្លៃនេះ គ្រាន់តែផាត់ថ្លៃសាំងសឹងអស់ហើយ ។
លោក សុវណ្ណ ជាកសិករ និងជាម្ចាស់ចម្ការជីពងទាកូន នៅក្នុងភូមិព្រែកធំ ខណ្ឌច្បារអំពៅ ឲ្យដឹងថា តម្លៃប្រេងសាំងឡើងថ្លៃ ធ្វើឱ្យការចំណាយរបស់គាត់មានការកើនឡើងបន្ថែមទៀត ។ លោកថា ចម្ការដំណាំរបស់លោកដែលមានជិត ១ ហិកតា មួយអាទិត្យគឺត្រូវការបូមទឹកដាក់ចម្ការដំណាំម្ដងហើយ ដើម្បីកុំឱ្យដំណាំរបស់លោករលួយខូច ។ លោកថា ដោយមួយសប្តាហ៍លោកត្រូវចំណាយទៅលើម៉ាស៊ូត ៤ ទៅ ៥ លីត្រ ដែលបច្ចុប្បន្នតម្លៃម៉ាសូតឡើងដល់ ៤០០០ រៀលក្នុងមួយលីត្រ ។ លោកថា មួយសប្ដាហ៍ ត្រូវចំណាយម៉ាស៊ូត ៤ ទៅ៥ លីត្រដដែល តែបើនិយាយពីទឹកប្រាក់ចំណាយវិញគឺមានការខុសគ្នា ពីសាំង ម៉ាស៊ូតមិនទាន់ឡើងថ្លៃ ។
លោក បូ ជាកសិករ និងជាម្ចាស់ចម្ការជីម្លូ ម្នាក់ទៀតបានប្រាប់ស្រដៀងគ្នាជាមួយលោក សុវណ្ណ ដែលថា តាំងពីកូវីដមក តម្លៃលក់មានការធ្លាក់ចុះ ប៉ុន្តែរបស់របរប្រើប្រាស់ ដូចជាជី ថ្នាំ ឡើងថ្លៃមិនមានការធ្លាក់ចុះស្របពេលដែលតម្លៃសាំងធម្មតា ១ លីត្រ ៤៣០០ រៀលទៅហើយ ចំណែកសាំងស៊ុបពែ ៤៨៥០ រៀលក្នុងមួយលីត្រ ។ លោកថា ដោយសារតែចម្ការលោកត្រូវប្រើប្រាស់ម៉ូទ័រប៊ូមទឹកកម្លាំងខ្លាំង ត្រូវប្រើប្រាស់សាំង ដូច្នេះក្នុងមួយសប្ដាហ៍ប្រើប្រាស់ ៧ទៅ៨លីត្រ ។ លោកបន្ថែមថា បើសិនជាមានភ្លៀងជាការល្អដល់ដំណាំ ប៉ុន្តែបើភ្លៀងខ្លាំងធ្វើឱ្យលិចដំណាំ ត្រូវការម៉ាស៊ីនប៊ូមទឹកចេញ ត្រូវប្រើប្រាស់សាំងបន្ថែមទៀត ។ លោកថា ភ្លៀងលិចដំណាំម្ដងៗ លោកប្រើសាំងមិនក្រោមពីកន្លះកានទេ ដើម្បីប៊ូមទឹកចេញ ដើម្បីកុំឱ្យដំណាំងាប់ទាន់ ។ លោកសង្ឈឹមថា តម្លៃសាំងមិនមានការធ្លាក់ចុះក្នុងពេលឆាប់ៗ ។
ទោះយ៉ាងណាមន្រ្តីកម្ពុជា បានបញ្ជាក់ថា ការឡើងថ្លៃប្រេងសំាងនៅកម្ពុជាប្រែប្រួលតាមទីផ្សារអន្តរជាតិ ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ពីតម្លៃប្រេងសំាងថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែតុលានេះបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តីបានសម្រេចបញ្ចុះតម្លៃសំាង ៤ សេនក្នុងមួយលីត្រ ៕ ដោយ ៖ ខៀវ ដារ៉ូ
ចែករំលែកព័តមាននេះ