កម្រងវីដេអូឯកសារដែលមានរយៈពេលជិត១០នាទីបានបង្ហាញពីទុក្ខសោកនៃការបែកបាក់សាច់ញាតិ បងប្អូន ប្រពន្ធកូន នៃប្រជាជនកូរ៉េខាងត្បូង និងកូរ៉េខាងជើងអស់រយៈពេល៦៥ឆ្នាំ ដោយសារសង្គ្រាមបែងចែកទឹកដីរវាងប្លុកកុំម្មុយនីស្ដ និងប្លុកលោកសេរី ដែលមនុស្សទូទាំងពិភពលោកប្រាថ្នាមិនចង់ជួបនោះឡើយ ។
កម្រងវីដេអូឯកសារនេះ មានចំណងជើងថា « A Desperate Story of Those with No Time to Wait » ដែលបានបង្ហាញពីការចាប់ផ្ដើមនៃសង្គ្រាមឧបទ្វីបកូរ៉េ បង្កវិនាសកម្មលើប្រជាជនកូរ៉េ ។
លោកអ្នកដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងរបបខ្មែរក្រហមក៏ជួបហេតុការណ៍ស្រដៀងគ្នានេះនៃការព្រាត់ប្រាសបងប្អូន ប្ដី-ប្រពន្ធ និងកូនចៅនៅពេលទស្សនាវីដេអូឯកសារនេះនឹងធ្វើឱ្យនឹកឃើញនូវភាពជូរចត់នៃសង្គ្រាមរវាងជាតិសាសន៍ឯងដែលមានឈាមជ័រដូចគ្នា
សូមទស្សនាដូចតទៅ
ចែករំលែកព័តមាននេះ