ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ឈ្មោះ NAJIM LAACHRAOUI ជា​ជន​អត្តឃាត​ទី​3​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ព្រុ​ច​សែ​ល

10 ឆ្នាំ មុន

ទូរទស្សន៍​បែ​ល​ហ្ស៊ិ​ក RTBF រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ មីនា ថា ជន​ឈ្មោះ NAJIM LAACHRAOUI ត្រូវ​បាន​កំណត់​ដឹង​អត្តសញ្ញាណ​ថា​ជា​ជន​អត្តឃាត​ទី​៣ ដែល​ធ្វើការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ទី​២២ មីនា ។

ទូរទស្សន៍​បែ​ល​ហ្ស៊ិ​ក RTBF រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ មីនា ថា ជន​ឈ្មោះ NAJIM LAACHRAOUI ត្រូវ​បាន​កំណត់​ដឹង​អត្តសញ្ញាណ​ថា​ជា​ជន​អត្តឃាត​ទី​៣ ដែល​ធ្វើការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ទី​២២ មីនា ។

យោង​តាម RTBF ថា NAJIM LAACHRAOUI បាន​ធ្វើ​ឱ្យ​ផ្ទុះ​ដំណាលគ្នា​នឹង IBRAHIM EL BAKRAOUI នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល​នា​ព្រឹក​ថ្ងៃ​ទី​២២ មីនា ។ ក៏​ប៉ុន្តែ​ព័ត៌មាន​នេះ​ពុំ​ទាន់​ត្រូវ​អះអាង​ដោយ​អយ្យការ​សហព័ន្ធ​បែ​ល​ហ្ស៊ិ​ក​នៅឡើយ ។

គួរ​រំលឹក​ថា អយ្យការ​សហព័ន្ធ​បែ​ល​ហ្ស៊ិ​កបាន​ចេញ​រួច​ហើយ តាំងពី​ថ្ងៃ​ទី​២១ មីនា នូវ​សេចក្តី​ប្រកាស​តាម​ចាប់ខ្លួន NAJIM LAACHRAOUI ជា​ជនសង្ស័យ​សំខាន់​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥ ដែល​ជន​នេះ​ប្រើ​ប័ណ្ណសម្គាល់ខ្លួន​ក្លែងក្លាយ​បែ​ល​ហ្ស៊ិ​ក​ក្រោម​ឈ្មោះ​ថា​SOUFIANE KAYAL ។

ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​ដាន NDA របស់ NAJIM LAACHRAOUI ក្នុង​ផ្ទុះ​ជួល​មួយ​នៅ AUVELAIS (​បែ​ល​ហ្ស៊ិ​ក​) ព្រមទាំង​ក្នុងផ្ទះ​ល្វែង​មួយ​នៅ SCHAERBEEK (​បែ​ល​ហ្ស៊ិ​ក​) ដែល​ផ្ទះ​ទាំងនេះ​ត្រូវ​បាន​ប្រើ​ដោយ​សាខា​ភេរវកម្ម​សង្ស័យ​នៅ​ពីក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស និង​ក្រុង​ព្រុ​ច​សែ​ល ។

NAJIM LAACHRAOUI កើត​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​១៩៩១ ហើយ​ចាកចេញ​ទៅ​ស៊ី​រី​ក្នុង​ឆ្នាំ​២០១៣ ដោយ​រូបគេ​ត្រូវ​បាន​បណ្តា​ភ្នាក់ងារ​បែ​ល​ហ្ស៊ិ​ក​ស្គាល់​រួច​ហើយ មួយ​រយៈ​កន្លង​មក ។ RTBF គូសបញ្ជាក់​ថា ជន​នេះ​សង្ស័យ​ជា​អ្នក​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣០​នាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ចុង​ក្រោយ​នានា​របស់​ភ្នាក់ងារ​សុខាភិបាល​សាធារណៈ​បែ​ល​ហ្ស៊ិ​កថា ការ​វាយប្រហារ​ភេរវកម្ម​ក្នុង​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល និង​ក្នុង​ស្ថានីយ​មេត្រូ MAALBEEK អ្នក​ស្លាប់មាន​៣១​នាក់ និង​របួស​៣០០​នាក់ ។

រដ្ឋ​អាជ្ញា​បែ​ល​ហ្ស៊ិ​ក​លោក FREDERIC VAN LEEUW អះអាង​នា​ថ្ងៃ​ទី​២៣ មីនា ថា បងប្អូន​ត្រកូល EL BARKRAOUI ២​នាក់ ជា​អ្នកចូលរួម​វាយប្រហារ​អត្តឃាត​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដឹង​តាម​រយៈ​ក្រយៅ​ដៃ​របស់​ពួក​គេ និង​ថា​ក្រុម​អ្នកស៊ើប​អង្កេត​ពេលធ្វើការ​លុក​ចូល​ឆែកឆេរ​រក​ឃើញ​កុំព្យូទ័រ​យួរដៃ​មួយ​គ្រឿង​របស់​ជន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​២ ។ ក្នុង​កុំព្យូទ័រ​នេះ​មាន​ផ្ទុក​អ្វី​ដូច​ជា​មរតកសាសន៍​មួយ ។

បុរស​ទី​៤ ដែល​គេ​ឃើញ​ដើរ​រួម​គ្នា​ជាមួយ IBRAHIM EL BAKRAOUI និង LAACHRAOUI ក្នុង​រូបភាព​វី​ដេ​អូ​កាមេរ៉ា​ត្រួតពិនិត្យ​កំពុង​រុញ​រទេះ​អីវ៉ាន់​នៅ​ព្រ​លាន​យន្តហោះ កំពុង​តែ​គេចខ្លួន ហើយ​កំពុង​ត្រូវ​តាម​រក​យ៉ាង​សកម្ម ។ ក្រុម​អ្នកស៊ើប​អង្កេត​ពុំ​ទាន់​អាច​កំណត់​អត្តសញ្ញាណ​គេ​ដឹង​នៅឡើយ ។ ថង់​របស់​គេ​មាន​ដាក់​គ្រឿងផ្ទុះ​ច្រើន ផ្ទុះ​យឺត​ជាង​ការ​គ្រោងទុក ទើប​អាច​ចៀសវាង​តុល្យការ​ធ្ងន់ធ្ងរ​បំផុត ។

ជន​អត្តឃាត​ទាំង​៣​នាក់ ដែល​វាយប្រហារ​នៅ​ក្រុង​ព្រុ​ច​សែ​ល​សុទ្ធតែ​ជាប់​ទាក់ទិន​នឹង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ក្រោយ​ពេល​កំណត់​ដឹង​អត្តសញ្ញាណ ។ ជន​អត្តឃាត​២​នាក់​ធ្វើ​ឱ្យ​ផ្ទុះ​នៅ​ព្រ​លាន​យន្តហោះ ហើយ​ម្នាក់​ទៀត​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​ស្ថានីយ​មេត្រូ ៕