ខេត្តបន្ទាយមានជ័យ ៖ ដោយក្តីអាណិតអាសូរនោះ កាលពីរសៀលថ្ងៃទី២៣ មីនា ២០១៦ លោកឌី វិជ្ជា ប្រធានាយកដ្ឋានកណ្តាលនគរបាលសន្តិសុខ បានចាត់ឱ្យលោកស្នងការរងកណ្តាលសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមទាំងសហការី នាំយកអំណោយជាថវិកា និងសម្ភារសិក្សាទៅផ្តល់ជូនកុមារារងគ្រោះឈ្មោះរឿន សុកែវ អាយុ១២ឆ្នាំ ដែលត្រូវឪពុកមាធ្វើទារុណកម្ម បណ្តាលឱ្យរបួសពេញដងខ្លួន និងបាក់.កដៃខាងស្តាំ ។ ចាប់វាយ និងបង្អត់អាហារ ព្រោះតែបង្រៀនមិនចេះ
អំណោយផ្តល់ឱ្យកុមារារងគ្រោះខាងលើ រួមមានថវិកាចំនួន១០ម៉ឺនរៀល, សៀវភៅសរសេរ១០ក្បាល, ប៊ិច១០ដើម, បន្ទាត់១ឈុត,កាបូបស្ពាយ១, សម្លៀកបំពាក់សិស្ស១កំប្លេរ, ស្បែកជើង១គូ ។ ចំណែកអ្នកគ្រូ២នាក់ ម្នាក់ទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងកាបូបម្នាក់១ ។ ជាមួយគ្នានោះដែរ លោកនាយកអនុវិទ្យាល័យកំពង់ស្វាយ ក៏បានជួយឧបត្ថម្ភដល់កុមារារងគ្រោះចំនួន៩ម៉ឺនរៀលផងដែរ។
កុមារារងគ្រោះ ត្រូវម្តាយបង្កើតមុនទៅធ្វើការនៅប្រទេសថៃ បានយកមកផ្ញើឱ្យរស់នៅជាមួយម្តាយមីង និងឪពុកមាឈ្មោះលួស
សាម៉ន ហៅចាង អាយុ៦៧ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែត្រូវឪពុកមាមានចិត្តកំណាច គ្មានក្តីមេត្តា បានចាប់វាយធ្វើទារុណកម្ម បណ្តាលឱ្យរងរបួសពេញខ្លួន ។
ដោយឃើញពីភាពអយុត្តិធម៌ និងប្រហឹង្សាទៅលើក្មេងបែបនេះ អ្នកគ្រូប្រចាំថ្នាក់ក៏បានប្តឹងកងរាជអាវុធហត្ថខេត្ត ឱ្យចាប់ឃាត់ខ្លួន ឈ្មោះលួស សាម៉ន ហៅចាងនេះ បច្ចុប្បន្ន ជនជាប់ចោទត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធីច្បាប់ហើយដែរ ។ បិសាចទារុណកម្មលើក្មួយ ត្រូវបញ្ជូនទៅតុលាការហើយ
ចែករំលែកព័តមាននេះ