ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​វាយ និង​បង្អត់អាហារ ព្រោះតែ​បង្រៀន​មិន​​ចេះ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កុមា​រា​ម្នាក់ ត្រូវ​ឪពុកមារ​ខឹង​បាន​ប្រើ​អំពើ​ហិ.ង្សា​វាយ និង​ធ្វើ​ទារុណកម្ម​ដោយ​បង្អត់បាយ ហើយ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​បុរស​ខាងលើ​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ មីនា ២០១៦ ស្ថិត​នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ ។

ខេត្តបន្ទាយមានជ័យ ៖ កុមា​រា​ម្នាក់ត្រូវ​ឪពុកមា​​​ប្រើ​អំពើ​ហិង្សា​វាយ និង​ធ្វើ​ទារុណកម្ម​ដោយ​បង្អត់អាហារ​ ហើយ​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថឃាត់ខ្លួន​បុរស​ខាងលើ​ កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ មីនា ២០១៦ ស្ថិត​នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់​ស្វាយ ក្រុង​​សិរី​សោភ័ណ ។

បុរសជា​ឪពុកមា​ឈ្មោះ​លួស សា​ម៉​ន ហៅ​ចាង អាយុ​៦៧​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។ ចំណែក​​​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ វឿ​ន សុំ​កែវ អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​២ មាន​ម្តាយ​ឈ្មោះ​វឿ​ន មុំ អាយុ​៤២​ឆ្នាំ មានកូន​៥​នាក់​
(​ស្រី​៣) កុមារ​ង​គ្រោះជា​កូនពៅ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ដំណឹង​ពី​ឈ្មោះ​វ៉ា​ន់ ស៊ី​ណាត អាយុ​៣៥​ឆ្នាំ (ជា​អ្នកគ្រូ​បឋម​សិក្សា​កំពង់ស្វាយ) និង​ឈ្មោះ​នៅ ណា​វី ភេទ​ស្រី អាយុ​៦៧​ឆ្នាំ (ជា​អ្នក​ជិតខាង) បាន​ប្តឹងទៅលើ​​បុរស​ឈ្មោះ​លួស សា​​​ម៉​ន ហៅ​ចាង ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កុមារ​ បណ្តាល​ឱ្យមានស្នាមរបួសជាច្រើន​កន្លែង​ ។

​យោង​តាម​សម្តី​ក្មេង​ប្រុស​រង​គ្រោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ដោយសារ​ជីវភាព​ក្រីក្រ​ពេក ត្រូវ​ម្តាយ និង​ឪពុកចុង​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ដោយ​យក​ខ្លួន​មក​ផ្ញើ​ជាមួយ​ម្តាយមីង​ឈ្មោះ​វឿ​ន រ៉ា អាយុ​៤០​ឆ្នាំ និង​ឱ​ពុក​មា​ឈ្មោះ លួស សា​ម៉​ន ហៅ​ចាង ។ ហើយ​ពេល​ម្តាយមីង​មិន​នៅផ្ទះម្តងៗ ត្រូវ​បាន​ឪពុកមារ​វ៉ៃ​ធ្វើបាប​បង្អត់អាហារ និង​មិន​ឱ្យទៅ​រៀន​ជា​ញឹកញាប់​​ ។ ហើយលុះ​នៅ​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ក្រោយ​ពេល​ម្តាយមីង​ទៅ​ភ្នំពេញ ត្រូវ​បាន​ឪពុកមារ​វាយ​និង​បន្ទះ​ឫស្សី រហូត​ដល់​ប្រេះ​ឆ្អឹង​.​កដៃ​ស្តាំ និង​របួស​ជាំ​ពេញ​ខ្លួន ហើយ​បាន​បង្អត់បាយមិន​ឱ្យទៅ​សាលារៀន​ទៀត ។ តែ​ខ្លួន​បាន​លួច​ទៅ​​រៀន ហើយ​ត្រូវ​អ្នកគ្រូ​ឈ្មោះ​វ៉ា​ន់ ស៊ី​ណាត ឃើញ​សួរនាំ​ទើប​ដឹង​រឿង ក៏​នាំ​មក​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ ក្រុង​សិរី​សោភ័ណ ។

ក្រោយ​ពេល​អ្នកគ្រូ​នាំ​កុមារ​រង​គ្រោះ​មក​ប្តឹង និង​ពិនិត្យ​មើល​ស្ថានភាព​កុមារ​ង​គ្រោះ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​នោះ លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង នាយការិយាល័យ​ព្រហ្មទណ្ឌ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ក្រុង​សិរី​សោភ័ណ ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លួស សា​ម៉​ន ហៅ​ចាង តែ​ម្តង ។

តាម​ចម្លើយ​បុរសជាឪពុកមា​បាន​សារភាព​ថា គឺ​ខ្លួន​ពិតជា​បាន​វាយ និង​ធ្វើ​ទារុណកម្ម​ទៅ​លើ​កុមារ​រង​គ្រោះ​ពិតមែន តែ​វាយ​នេះ គឺ​មក​ពី​បង្រៀនអក្សរ​មិន​ព្រម​ស្តាប់ និង​ចេញពី​សាលារៀន​លើស​ម៉ោង ទើប​វាយ​ព្រមាន តែ​មិ​នឹក​ស្មានថា ជ្រុលដៃ​បណ្តាល​របួស​ពេញ​ខ្លួន​រហូត​ប្រេះ​ឆ្អឹង​ក​.​ដៃ​ទេ ។ ក្រោយ​ពេល​សាកសួរ​ហើយ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​ ៕