ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាចទារុណកម្មលើក្មួយ​ ត្រូវបញ្ជូន​ទៅតុលាការហើយ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖​ទីបំផុតទៅឪពុកមាដែលប្រើ​អំពើ​ហិ.ង្សា​វាយ និង​ធ្វើ​ទារុណកម្ម​​បង្អត់អាហារ​ទៅលើក្មួយប្រុសអាយុ១២ឆា្នំ ​បានត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូង​​ខេត្តបន្ទាយមានជ័យ​ដើម្បីចាត់ការតាមច្បាប់ហើយ ​ក្រោយឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៨​ មីនា ២០១៦ ។

ខេត្តបន្ទាយមានជ័យ ៖​ទីបំផុតទៅឪពុកមាដែលប្រើ​អំពើ​ហិង្សា​វាយ និង​ធ្វើ​ទារុណកម្ម​​បង្អត់អាហារ​ទៅលើក្មួយប្រុសអាយុ១២ឆា្នំ ​បានត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូង​​ខេត្តបន្ទាយមានជ័យ​ដើម្បីចាត់ការតាមច្បាប់ហើយ ​ក្រោយឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៨​ មីនា ២០១៦ ។

​ឪពុកមា​ដែល​សមត្ថកិច្ចបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី១៩ មីនា ​ម្សិលមិញឈ្មោះ​លួស សា​ម៉​ន ​ហៅ​ចាង អាយុ​៦៧​ឆ្នាំ ​មាន​លំនៅ​ក្នុងភូមិ​សូ​ភី ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។ ចំណែក​​​ក្មេង​ប្រុស​​រង​គ្រោះ​ឈ្មោះ វឿ​ន សុំ​កែវ ​អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​២ ​មាន​ម្តាយ​ឈ្មោះ​វឿ​ន មុំ អាយុ​៤២​ឆ្នាំ ​មានកូន​៥​នាក់​ (​ស្រី​៣) កុមារ​ង​គ្រោះ​ជា​កូនពៅ ។

​បើ​តាម​សម្តី​ក្មេង​ប្រុស​​រង​គ្រោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ​ដោយសារ​ជីវភាព​ក្រីក្រ​ពេក ត្រូវ​ម្តាយ​​ និង​ឪពុកចុង​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដោយ​យក​ខ្លួន​មក​ផ្ញើ​ជាមួយ​ម្តាយមីង​​ឈ្មោះ​វឿ​ន រ៉ា អាយុ​៤០​ឆ្នាំ ​និង​ឱ​ពុក​មា​ឈ្មោះ លួស សា​ម៉​ន ហៅ​ចាង ។ ​ក្មេងប្រុសបន្តថា ​ពេល​ម្តាយមីង​មិន​នៅផ្ទះម្តងៗ ​ ត្រូវ​បាន​ឪពុកមារ​វ៉ៃ​ធ្វើបាប​​បង្អត់អាហារ និង​មិន​ឱ្យទៅ​រៀន​ជា​ញឹកញាប់​​ ។​ ​នៅ​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា​ ក្រោយ​ពេល​ម្តាយមីង​ទៅ​ភ្នំពេញ ​ត្រូវ​បាន​ឪពុកមារ​វាយ​និង​បន្ទះ​ឫស្សី រហូត​​ដល់​ប្រេះ​ឆ្អឹង​.​កដៃ​ស្តាំ ​និង​របួស​ជាំ​ពេញ​ខ្លួន ហើយ​បាន​បង្អត់បាយមិន​ឱ្យទៅ​សាលារៀន​ទៀត ។ ​តែ​ខ្លួន​បាន​លួច​ទៅ​​រៀន ​ហើយ​ត្រូវ​អ្នកគ្រូ​ឈ្មោះ​វ៉ា​ន់ ស៊ី​ណាត​ ឃើញ​សួរនាំ​ទើប​ដឹង​រឿង ​ក៏​នាំ​មក​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ ក្រុង​សិរី​សោភ័ណ ។

ក្រោយ​ពេល​អ្នកគ្រូ​នាំ​កុមារ​រង​គ្រោះ​មក​ប្តឹង ​ និង​ពិនិត្យ​មើល​ស្ថានភាព​កុមារ​ង​គ្រោះ ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​នោះ ​លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​បាន​ដឹកនាំ​កម្លាំង​ជំនាញ ​សហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ក្រុង​សិរី​សោភ័ណ​ ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ លួស សា​ម៉​ន ហៅ​ចាង តែ​ម្តង ។

តាម​ ចម្លើយ​បុរសជាឪពុកមា​បាន​សារភាព​ថា​ គឺ​ខ្លួន​ពិតជា​បាន​វាយ និង​​ធ្វើ​ទារុណកម្ម​ទៅ​លើ​កុមារ​រង​គ្រោះ​ពិតមែន ​តែ​វាយ​នេះ​គឺ​មក​ពី​បង្រៀនអក្សរ​មិន​​ស្តាប់ និង​ចេញពី​សាលារៀន​​លើស​ម៉ោង ទើប​វាយ​ព្រមាន​ តែ​មិ​នឹក​ស្មានថា ​ជ្រុលដៃ​បណ្តាល​របួស​​ពេញ​ខ្លួន​រហូត​ប្រេះ​ឆ្អឹង​ក​.​ដៃ​ទេ ។

លោក ​វរសេនីយ៍ឯក ​ស ប៊ុ​ន​សឿង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ឱ្យ​ដឹង​ថា ​ក្មេងប្រុសរងគ្រោះបានត្រូវបញ្ជូនទៅព្យាបាល ​ហើយនៅពេលសះជា ​លោកនឹងអនុញ្ញាត​ឲ្យស្នាក់នៅ​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្តមួយរយៈ ​រង់ចំាម្តាយ ​ឪពុកមកទទួលយក ៕