ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​ក្រុម​រាំ​ធុងបាស់បុណ្យដារលាន​ភូមិ ឌឺដងវាយ​​ប្រាវ

10 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម​នាំ​គ្នា​ទៅ​រាំ​ធុងបាស់​ក្នុង​ពិធី​បុណ្យដារលាន​ក្នុងភូមិ​ ឌឺដង​ដាក់​គ្នា​​​បង្ក​ជា​ជម្លោះ​​ដេញ​វាយនិង​​គប់​គ្នា​ ​បណ្តាលឱ្យ​​បែកក្បាល​ម្នាក់​និង​គប់​ត្រូវ​រថយន្ត​ដឹកសំរាម​

រាជធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម​នាំ​គ្នា​ទៅ​រាំ​ធុងបាស់​ក្នុង​ពិធី​បុណ្យដារលាន​ក្នុងភូមិ ឌឺដង​ដាក់​គ្នា​បង្ក​ជា​ជម្លោះ​ដេញ​វាយ​និង​គប់​គ្នា បណ្តាល​ឱ្យ​បែកក្បាល​ម្នាក់​និង​គប់​ត្រូវ​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​បែក​កញ្ចក់​១​គ្រឿង កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៣ មីនា នៅ​ផ្លូវ​៣៧១ ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ខាងលើ​រូប​នេះ​ឈ្មោះ ហេង សីហា អាយុ​២៥​ឆ្នាំ ជា​កម្មករ​ថ្ម​ម៉ា​ប ស្នាក់​នៅ​ក្នុង​ឃ្លាំង ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បាន​និយាយ​ថា មុន​ពេល​កើតហេតុ ពួក​គេ​មាន​គ្នា​៥​នាក់ បាន​ទៅ​ចូល​រាំ​កម្សាន្ត​ធុងបាស​ក្នុង​ពិធី​បុណ្យដារលាន​ក្នុងភូមិ​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រាំ​ហាក់បីដូចជា​មានការ​ឌឺដង​ដាក់​គ្នា​ជាមួយ​ក្រុម​ម្ខាង​ទៀត ដែល​មាន​គ្នា​ជិត​១០​នាក់ ឃើញ​ដូចនេះ​ពួក​គេ​គិត​ថា​មិន​ស្រួល​ហើយ ក៍​ដើរមក​កន្លែង​វិញ ស្រាប់តែ​ភាគី​ម្ខាង​ដែល​មាន​គ្នា​ជិត​១០​នាក់ ធ្វើ​សកម្មភាព​ដេញ​វាយ​ពួក​គេ​រហូត​មក​ដល់​មុខ​ក្រុមហ៊ុន ហើយ​ពួក​គេ​ទាំង​៥​នាក់ ធ្វើការ​តបត​វិញ​ដោយ​យក​ដុំ​ថ្ម​ម៉ា​ប​គប់​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​រូបគេ​រង​របួស​បែកក្បាល​ហូរ​ឈាម​ពេញ​ខ្លួន ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ចុះ​ទៅ​ដល់​ក្រុម​ទាំង​២​រត់​ចែក​ជើង​គ្នា​អស់ នៅ​សល់​តែ​រូបគេ​ម្នាក់រ​ត់ទៅ​ពូន​នៅ​ក្នុង ផ្ទះ​កោស​ជប់​នៅ​ក្បែរ​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្ដង​ទៅ  ។

ក្នុង​ហេតុការណ៍​នោះ​ដែរ រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៍​ត្រូវ​ជន​ទាំង​២​ក្រុម​គប់​ដុំ​ថ្ម​ត្រូវ​បែក​កញ្ចក់​មុខ​ចំហៀង​ខាងស្ដាំ​ផង​ដែរ  ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ និង​អប់រំ​ណែនាំ រួច​ក៍​មាន​អ្នក​មក​ធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​ខាង​រថយន្ត​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ទេ ពីព្រោះ​រក​អ្នក​បង្ក​អត់​ឃើញ ៕