ឈរមើលគេឈ្លោះគ្នា ត្រូវគេបា.ញ់ចំ១គ្រាប់
រាជធានីភ្នំពេញ ៖ តាមពាក្យចាស់ៗនិយាយមិនសូវចេះខុសមែន ថាបើមានគេឈ្លោះគ្នា កុំទៅក្បែរឱ្យសោះ ប្រយ័ត្នគេវាយតប់គ្នាត្រូវ។ ដូចគ្នានឹងបុរសម្នាក់នេះដែរ
រាជធានីភ្នំពេញ ៖ តាមពាក្យចាស់ៗនិយាយមិនសូវចេះខុសមែន ថាបើមានគេឈ្លោះគ្នា កុំទៅក្បែរឱ្យសោះ ប្រយ័ត្នគេវាយតប់គ្នាត្រូវ។ ដូចគ្នានឹងបុរសម្នាក់នេះដែរ
រាជធានីភ្នំពេញ ៖ តាមពាក្យចាស់ៗនិយាយមិនសូវចេះខុសមែន ថាបើមានគេឈ្លោះគ្នា កុំទៅក្បែរឱ្យសោះ ប្រយ័ត្នគេវាយតប់គ្នាត្រូវ។ ដូចគ្នានឹងបុរសម្នាក់នេះដែរ ឈរមើលគេឈ្លោះគ្នាវាយតប់អ៊ូអរផ្អើលអ្នកស្រុកភូមិ ត្រូវបានជនមិនស្គាល់មុខបាញ់ចំមួយគ្រាប់ត្រូវប្រអប់ជើងធ្លាយពីម្ខាងទៅម្ខាង បណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សាក្សីពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេបាញ់របួសមួយគ្រាប់មានឈ្មោះ ខេង រតនា អាយុ២៤ឆ្នាំ ជាកម្មករ ដែលបានឈរមើលគេឈ្លោះគ្នា ដោយនៅកន្លែងកើតហេតុមានសភាពរញ៉េរញ៉ៃផងនោះ មិនដឹងថាជនដៃដល់មកពីណាទេ ដែលកំពុងតតាំងជាមួយគូជម្លោះ ហើយសមត្ថកិច្ចបានទៅអន្ដរាគមន៍ ពេលនោះបែរជាត្រូវជនរងគ្រោះនេះទៅវិញ។ ក្រោយហេតុការណ៍ផ្ទុះអាវុធ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ចំណែកសមត្ថកិច្ចខិតខំតាមរកដែរ តែដូចជាគ្មានតម្រុយទាល់តែសោះ ក្នុងនោះសមត្ថកិច្ចបានដកហូតបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿង និងម៉ូតូម៉ាកស្គូពីមួយគ្រឿង។
បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលសង្កាត់ឃ្មួញ ដើម្បីឲ្យសមត្ថកិច្ចតាមវែកមុខរកជនបង្ក មកដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកឯមហាជនដែលស្ថិតក្នុងហេតុការណ៍នោះ នៅតែមានក្ដីសង្ស័យចំពោះសមត្ថកិច្ច ព្រោះសមត្ថកិច្ចហាក់បីដូចជាចង់លាក់បាំងរឿងនេះមិនចង់ឲ្យគេដឹង ៕
ចែករំលែកព័តមាននេះ