អង្គុយញុំបង្អែម ត្រូវគេកាប់របួសក្បាលដេរ១០ថ្នេរ
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់បងប្អូនកំពុងអង្គុយញុំបង្អែមសុខៗ ស្រាប់តែមានជនដៃដល់មកកាប់នឹងដាវសាម៉ូរ៉ៃផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ដេរ១០ថ្នេរ
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់បងប្អូនកំពុងអង្គុយញុំបង្អែមសុខៗ ស្រាប់តែមានជនដៃដល់មកកាប់នឹងដាវសាម៉ូរ៉ៃផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ដេរ១០ថ្នេរ
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់បងប្អូនកំពុងអង្គុយញុំបង្អែមសុខៗ ស្រាប់តែមានជនដៃដល់មកកាប់នឹងដាវសាម៉ូរ៉ៃផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ដេរ១០ថ្នេរ ហើយជនបង្កដាក់មេប្រូច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
បើតាមសម្ដីជនរងគ្រោះម្នាក់ទៀតបញ្ជាក់ថា មុនពេលកើតហេតុពួកគេពីរនាក់បងប្អូនកំពុងអង្គុយញុំបង្អែមដូចគេឯងធម្មតា បន្ទាប់មកស្រាប់តែមានជនបង្កមួយក្រុម មានដាវសាម៉ូរ៉ៃមកកាប់ផ្ទួនៗ បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ត្រង់ក្បាលហើយសន្លប់តែម្ដង។
ចំណែកឯជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះទៅមន្ទីរពេទ្យ ហើយស្នាមរបួសត្រូវបានគ្រូពេទ្យដេរចំនួន១០ថ្នេរ៕
ចែករំលែកព័តមាននេះ