បង្ក្រាបទីតាំងហ្គេមបាញ់ត្រី និងសេពគ្រឿងញៀនមួយកន្លែង
ខេត្តកំពត ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀនស្នងការខេត្ត បានសហការណ៍ជាមួយកម្លាំងនគរបាលក្រុង ដឹកនាំដោយ
ខេត្តកំពត ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀនស្នងការខេត្ត បានសហការណ៍ជាមួយកម្លាំងនគរបាលក្រុង ដឹកនាំដោយ
ខេត្តកំពត ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀនស្នងការខេត្ត បានសហការណ៍ជាមួយកម្លាំងនគរបាលក្រុង ដឹកនាំដោយលោកឧត្តមសេនីយត្រី អ៊ិន ជីវ៉ា ស្នងការរង និងជានាយការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្ត រួមសហការណ៍ជាមួយលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបទីតាំងហ្គ្រេមបាញ់ត្រីបង្កប់ការសេពគ្រឿងញៀនមួយកន្លែងស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ដោយឃាត់ខ្លួនជនសង្សយ័ចំនួន២២នាក់ ស្រីម្នាក់ ម៉ូតូចំនួន៧គ្រឿង និងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់តូចនិងទូហ្គេមមួយ បញ្ជូនមកកាន់ស្នងការខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកឧត្តមសេនីយត្រី អ៊ិន ជីវ៉ា ស្នងការរង និងជានាយការិយាលយ័កណ្តាលនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តបានប្រាប់អ្នកយកពត៌មានថា ជុំវិញករណីបង្ក្រាបគ្រឿងញៀន និងកន្លែងហ្គេមបាញ់ត្រីខាងលើកន្លងមកសមត្ថកិច្ចយើងបានចុះទៅណែនាំឲ្យបញ្ឈប់ហើយឲ្យធ្វើកិច្ចសន្យាពីរដងរួចមកហើយ ហើយទីតាំងខាងលើក៍បានផ្អាកអស់មួយរយៈហើយដែរ។ លោកបន្តទៀតថា ទើបតែប៉ុន្មានថ្ងៃនេះមានព័ត៌មានមកថា មានករណីលួចលេងហ្គេមបាញ់ត្រីនៅពេលយប់ ប្រហែលជាក្រុមអ្នកលេងទាំងនោះស្មានថាពេលយប់សមត្ថកិច្ចមិនដឹង ទើបក្រោយពីក្ដាប់ព័ត៌មានបានយើងបានសុំបញ្ជាពីលោកស្នងការ និងសុំការសហការណ៍ជាមួយព្រះរាជអាជ្ញាដើម្បីចុះបង្ក្រាបជាក់ស្តែងតែម្តង។
បច្ចុបន្នជនសង្សយ័ទាំង២២នាក់ត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅធ្វើតេស្តទឹកនោមដើម្បីពិនិត្យសារធាតុថ្នាំញៀន បើអ្នកមានជាតិសារធាតុញៀនយើងប្រគល់ជូនទៅការិយាលយ័គ្រឿង ញៀនចំពោះអ្នកដែលគ្មានសារធាតុញៀនយើងបញ្ជូនឲ្យការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីសាកសួរតាមនីតិវិធី។ លោកបានបញ្ជាក់ផងដែរថា ក្នុងចំណោមជនសង្ស័យទាំងអស់ខាងលើគឺភាគច្រើនជាជនរងគ្រោះប្រើប្រាស់ និងអ្នកទៅអង្គុយលេងផងអង្គុយមើលផង។
ដូច្នេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមេចែកចាយ និងម្ចាស់ទូហ្គេមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ជាមួយគ្នានោះដែរក្នុងចំណោមមនុស្សទាំង២២នាក់ មានពីរនាក់ប្តីប្រពន្ឋជាអ្នកស៊ីឈ្នួលយាមទូហ្គេមឲ្យគេ ប្តីមានឈ្មោះ តុងលី កក្កដា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ប្រពន្ឋឈ្មោះ ឈា កញ្ញារ៉ា អាយុ២៥ឆ្នាំ មានទីលំនៅភូមិសង្កាត់ជាមួយគ្នាខាងលើ។ បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ