ឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ ពាក់ពន្ធ័ប្រើប្រាស់ថ្នាំញៀន
រាជធានីភ្នំពេញ៖ កម្លាំងប៉ូលីសខណ្ឌទួលគោកសហការណ៍ជាមួយប៉ូលីសប៉ុស្តិ៍ផ្សារដេប៉ូទី២ដឹកនាំផ្ទាល់ដោយលោក ស៊ឹម ពិសិដ្ឋ អធិការរងខណ្ឌទួលគោក
រាជធានីភ្នំពេញ៖ កម្លាំងប៉ូលីសខណ្ឌទួលគោកសហការណ៍ជាមួយប៉ូលីសប៉ុស្តិ៍ផ្សារដេប៉ូទី២ដឹកនាំផ្ទាល់ដោយលោក ស៊ឹម ពិសិដ្ឋ អធិការរងខណ្ឌទួលគោក
រាជធានីភ្នំពេញ៖ កម្លាំងប៉ូលីសខណ្ឌទួលគោកសហការណ៍ជាមួយប៉ូលីសប៉ុស្តិ៍ផ្សារដេប៉ូទី២ដឹកនាំផ្ទាល់ដោយលោក ស៊ឹម ពិសិដ្ឋ អធិការរងខណ្ឌទួលគោក និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាំ សុផារី បានចុះទៅបង្ក្រាបក្រុមអ្នកប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់លេខ០០២,បន្ទប់លេខ១០៤,បន្ទប់លេខ២០៤,បន្ទប់លេខ៣០២ និងបន្ទប់លេខ៣០៣ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ ក្នុងផ្ទះសំណាក់ ហេង ហួរ ស្ថិតនៅផ្ទះលេខ ៩អាផ្លូវលេខ២២១ ក្រុមទី២សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកស៊ឹម ពិសិដ្ឋ អធិការរងខណ្ឌទួលគោកបានឲ្យដឹងថាក្រុមយុវជនប្រុសស្រីទាំង៦នាក់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះទី១-ឈ្មោះសុខា វណ្ណដា ហៅ ដា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី២-ឈ្មោះ ស្រេង សុវណ្ណដារ៉ា ហៅង៉ោល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាក់ខែងលើ ផ្លូវជាតិលេខ៦អាសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ទី៣-ឈ្មោះ ចាន់ រ៉ូហ្សា ហៅហ្សា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ទី៤-ឈ្មោះ រស់ វាសនា ហៅខ្មៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២២ ផ្លូវរថភ្លើងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទី៥-ឈ្មោះ សឿង ភួង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ បុគ្គលិកខារ៉ាអូខេ ហេង ហេង ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៦-ឈ្មោះ ភឿន ណាលិ ហៅត្រេន ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
ចំណែកវត្ថុតាងសមត្ថកិច្ចដកហូតបានរួមមានឧបករណ៍ប្រើប្រាស់ និងថ្នាំញៀន មួយចំនួនផងដែរ។ លោក ស៊ឹម ពិសិដ្ឋ បានឲ្យដឹងថា កាលដែលសមត្ថកិច្ចលោកធ្វើការឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់ថ្នាំញៀននេះបានគឺ ដោយមានការសហការណ៍ពីបណ្តាញសម្ងាត់បានប្រាប់ឲ្យដឹងថាផ្ទះសំណាក់ ហេង ហួរ ខាងលើនេះសម្បូរក្រុមយុវវ័យប្រុសស្រីចូលមកប្រើប្រាស់ថ្នាំញៀននៅទីនេះណាស់ ទើបនៅថ្ងៃនេះលោកក៏បានដឹកនាំកម្លាំងប៉ូលីសខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងផងនោះ ក៏បានចូលទៅឆែកឆេរនៅក្នុងបន្ទប់ផ្ទះសំណាក់នោះតែម្តងដោយរកឃើញក្រុមយុវជនប្រុសស្រី៦នាក់កំពុងតែងអង្គុយជក់ថ្នាំញៀនយ៉ាងសប្បាយនៅក្នុងបន្ទប់ផ្ទះសំណាក់នោះផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលា ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ