ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​សហព័ន្ធ​នៅ​អឺរ៉ុប​ពិចារណា​ចាក​ចេញពី​សមា​ជិក FIFA ប្រសិនបើ World Cup ត្រូវ​លេង​២​ឆ្នាំ​ម្តង

2 ឆ្នាំ មុន

បរទេស ៖ បណ្តា​សហព័ន្ធ​បាល់ទាត់​ប្រទេស​នៅ​អឺរ៉ុប​ច្រើន​ជាង​១២ កំពុង​ពិចារណា​ចាក​ចេញពី​សមាជិក​របស់​សហព័ន្ធ​បាល់ទាត់​

បរទេស ៖ បណ្តា​សហព័ន្ធ​បាល់ទាត់​ប្រទេស​នៅ​អឺរ៉ុប​ច្រើន​ជាង​១២ កំពុង​ពិចារណា​ចាក​ចេញពី​សមាជិក​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ដែល​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គេ ប្រសិនបើ​ពានរង្វាន់ World Cup ត្រូវ​រៀបចំ​ឡើង​រាល់​២​ឆ្នាំ​ម្តង​។

ផែនការ​រៀបចំ World Cup រាល់​២​ឆ្នាំ​ម្តង ត្រូវ​បាន​លើក​ឡើង​មក​និយាយ​ម្តងទៀត ដោយ​លោក Gianni Infantino ដែល​ជា​ប្រធាន FIFA នៅ​ក្នុង​សន្និសីទ​ឯកជន​មួយ​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា កន្លង​ទៅ​។ ប៉ុន្តែ​ផែនការ​នេះ ត្រូវ​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ដោយ​បណ្តា​ប្រទេស​ជា​សមាជិក​ចំនួន​៥៥​។ ស្រប​ពេល​លោក Aleksander Čeferin ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA ក៏​ជា​មនុស្ស​សំខាន់​ម្នាក់​ដែល​ប្រឆាំង​នឹង​ផែនការ​នេះ​ផង​ដែរ​។

អ្នក​បានដឹង​អំពី​ស្ថានការណ៍​នេះ បាន​ប្រាប់​សារព័ត៌មាន AP ថា UEFA បាន​ទទួល​របាយការណ៍​មក​ថា សហព័ន្ធ​ជា​សមាជិក​ជា​ច្រើន​កំពុង​ពិចារណា​ដាក់​ញ្ញតិ​រួម​មួយ​ដល់ FIFA អំពី​ចេតនា​ចង់​ដក​សមាជិកភាព​របស់​ពួក​គេ​ចេញពី​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​មួយ​នេះ​។

ជុំវិញ​បញ្ហា​នេះ លោក Gianni Infantino បាន​លើក​ឡើង​ថា ការ​ធ្វើ​ពហិការ​ដោយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មិន​ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​របស់ FIFA កាលពី​នៅ​ថ្ងៃ​ទី​២០ ខែតុលា នោះ​ទេ​។ លោក​បន្ថែម​ថា ការ​ពិភាក្សា​ពិតជា​ឡើង​កំ​ដៅ​មែន ប៉ុន្តែ​វា​មាន​ភាព​វិជ្ជមាន​។ ហើយ​លោក​សង្ឃឹមថា ការ​ឯកភាព​រួម​មួយ​នឹង​កើតឡើង​ជាមួយ​ដំណោះស្រាយ​ដ៏​ល្អ នៅ​ពេល​បញ្ហា​នេះ ត្រូវ​បាន​លើក​ទៅ​ពិភាក្សា​ម្តងទៀត នៅ​ឯ​កិច្ចប្រជុំ​កំពូល​នា​ថ្ងៃ​ទី​២០ ខែធ្នូ ខាង​មុខ​។

គួរ​បញ្ជាក់​ថា លោក Infantino កំពុងធ្វើការ​ជាមួយ​លោក Arsene Wenger អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​អភិវឌ្ឍ​បាល់ទាត់​របស់ FIFA ដែល​ជា​អ្នកគាំទ្រ​ដ៏​សំខាន់​លើ​ផែនការ​មួយ​នេះ ហើយ​លោក​ក៏​កំពុង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បានការ​គាំទ្រ​៕ (​ដកស្រង់​ចេញពី BBC និង ESPN)

លោក Gianni Infantino
លោក Aleksander Čeferin

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ