អ្នកនាំពាក្យម្នាក់របស់មន្ទីរប៉ង់តាហ្គោនរាយការណ៍កាលពីថ្ងៃទី២២ មីនា ថា ការវាយប្រហារតាមអាកាសមួយរបស់អាមេរិកសំដៅលើជំរំហ្វឹកហ្វឺនមួយរបស់អាល់កៃដានៅឧបទ្វីបអារ៉ាប់តាំងនៅតំបន់ភ្នំមួយនៃប្រទេសយេម៉ែន បណ្តាលឱ្យមនុស្សស្លាប់ជាច្រើនសិបនាក់ ។
ក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក PETER COOK គូសបញ្ជាក់ថា នាព្រឹកព្រលឹមថ្ងៃទី២២ មីនា នោះកងទ័ពអាមេរិកបានធ្វើការាយប្រហារតាមអាកាសប្រឆាំងជំរំហ្វឹកហ្វឺនមួយរបស់អាល់កៃដានៅឧបទ្វីបអារ៉ាប់ AQPA ក្នុងប្រទេសយេម៉ែន ។ លោកបញ្ជាក់ថា យុទ្ធជនក្រុម AQPA ជាង៧០នាក់ប្រើប្រាស់ជំរំនេះ ។ កងទ័ពអាមេរិកបន្តវាយតម្លៃលទ្ធផលនៃការទម្លាក់គ្រាប់បែកនេះ ក៏ប៉ុន្តែតុល្យការដំបូងរបស់យើង គឺយុទ្ធជនក្រុម AQPA ច្រើនសិបនាក់ត្រូវសម្លាប់ ។ ការវាយប្រហារននេះកាត់បន្ថយសមត្ថភាពរបស់ក្រុម AQPA ប្រើប្រាស់ប្រទេសយេម៉ែនជាមូលដ្ឋានសម្រាប់វាយប្រហារប្រឆាំងជនជាតិអាមេរិក ហើយបង្ហាញពីការសន្យារបស់យើងយកឈ្នះលើអាល់កៃដា ។
ចំណែកប្រភពយោធានៅយេម៉ែនគូសបញ្ជាក់នាថ្ងៃទី២២ មីនា ថាក្រុមចម្រុះអារ៉ាប់នាំមុខដោយអារ៉ាប៊ី សាអ៊ូឌីត បានធ្វើការវាយប្រហារតាមអាកាសនានាលើជំរំហ្វឹកហ្វឺនអាល់កៃដាមួយដែរបណ្តាលឱ្យមនុស្សស្លាប់ និងរបួសច្រើនសិបនាក់ ៕
ចែករំលែកព័តមាននេះ