ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទទួលស្គាល់សក្តានុពលសេដ្ឋកិច្ចខេត្តព្រះសីហនុ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងអ្នកពាណិជ្ជកម្ម បានមើលឃើញថា ខេត្តព្រះសីហនុដើរតួនាទីកាន់តែសំខាន់សម្រាប់អវិឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ហើយថា នឹងក្លាយជាកន្លែងសម្រាប់ចាកបញ្ចូលនូវមូលធន ពីការកសាងអគារស្នាក់នៅ និងពាណិជ្ជកម្មផ្សេងទៀតដែលជំរុញឲ្យខេត្តជាប់សមុទ្រនេះក្លាយជាចលករដ៏សំខាន់ក្នុងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិទំាងមូល…

រាជធានីភ្នំពេញ ៖ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងអ្នកពាណិជ្ជកម្ម បានមើលឃើញថា ខេត្តព្រះសីហនុដើរតួនាទីកាន់តែសំខាន់សម្រាប់អវិឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ហើយថា នឹងក្លាយជាកន្លែងសម្រាប់ចាកបញ្ចូលនូវមូលធន ពីការកសាងអគារស្នាក់នៅ និងពាណិជ្ជកម្មផ្សេងទៀតដែលជំរុញឲ្យខេត្តជាប់សមុទ្រនេះក្លាយជាចលករដ៏សំខាន់ក្នុងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិទំាងមូល ។

Picture

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ខេត្តព្រះសីហនុជាតំបន់បែងចែកដែលក្រសួងសេដ្ឋកិច្ចដាក់ឈ្មោះថា ជាខេត្តពហុបំណងមានន័យថា ចម្រុះនៃវិស័យទំាងពាណិជ្ជកម្ម ទេសចរណ៍ ទំាងការបែងចែកទំនិញ កំពុងផែ និងការដឹកជញ្ជូនជាដើម ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាល សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុហើយ មានផ្លូវបំបែកចេញទៅកោះកុង កំពតនិងកែប ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា «ក្នុងន័យនេះមានន័យថា តំបន់នេះជាតំបន់ជាដែលភ្ជាប់ ឬជាហាប់ដែលជាដុំមួយសម្រាប់ធ្វើការបំបែកទៅតំបន់នានា ។ តំបន់នេះនឹងក្លាយជាតំបន់ពិសេសដែលមកពីគ្រប់ទិសចូលមកជួបគ្នានៅខេត្តព្រះសីហនុ ពិសេសនៅតាមតំបន់ឆ្នេរទំាងអស់របស់កម្ពុជានឹងមកជួបគ្នានៅកំពង់សោម ហើយចេញដំណើរមកភ្នំពេញវិញតាមផ្លូវល្បឿនលឿនវិញ ។ អ៉ីចឹងតំបន់នេះនឹងទទួលការវិនិយោគច្រើន ពិសេសជាកន្លែងដែលគេចាក់បញ្ចូលនូវមូលធនសម្រាប់សាងសង់អគារ សម្រាប់ការស្នាក់នៅ ការសម្រាកលំហែរកាយ ការទិញលក់ទំនិញ ការប្រកបមុខរបរជំនួញ និងកាស៊ីណូជាដើម» ។ ទោះយ៉ាងណានៅពេលនេះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទោះជាយ៉ាងណាក៏នៅមិនទាន់ដល់ចំណុចមួយគ្រប់ជ្រុងជ្រោយនៅឡើយទេ ដោយសារតែតំបន់នេះទាមទារឱ្យមានការអភិវឌ្ឍបន្ថែមទៀត ។

Picture

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជាយល់ឃើញថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានរៀបចំទុកមកជាយូរមកហើយ តំាងពីឆ្នំា ២០១៥ ដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មសម្រាប់ឆ្នំា ២០១៥-២០២៥ ។ លើសពីនេះបានរៀនចំកែទម្រង់បង្កើតជាច្បាប់វិនិយោគថ្មីទៀត សម្រាប់ត្រៀមទុកជាស្រេច និងថែមទំាងបានទម្លាក់ថវិការាប់រយលានដុល្លាររួចទៅហើយ ដើម្បីកែលម្អ កសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុនេះឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនៅក្នុងតំបន់ ។ មិនតែប៉ុណ្ណឹងទេ សូម្បីរាជរដ្ឋាភិបាលជប៉ុនក៏បានចូលរួមកសាងកំពង់ផែទឹកជ្រៅសម្រាប់កម្ពុជាទៀត ។

Picture

លោកឧកញ៉ា បន្តថា ខេត្តព្រះសីហនុនេះជាតំបន់អភិវឌ្ឍន៍មួយនៅថ្ងៃអនាគតនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ដែលអាចតភ្ជាប់ពីបណ្តាប្រទេសផ្សេងៗ និងកំពង់ផែអន្តរជាតិផ្សេងមកកាន់កំពង់ផែខេត្តព្រះសីហនុយើងនេះ ដែលស្របទៅនឹងយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រសមុទ្រដែលយើងកំពុងតែចូលរួមអនុវត្តគម្រោងនេះទំាងអស់គ្នា ។

លោកឧកញ៉ា គូសបញ្ជាក់ថា «ខេត្តព្រះសីហនុ នឹងក្លាយជាចលករជំរុញកំណើនសេដ្ឋកិច្ចជាតិទំាងមូល ហើយខេត្តព្រះសីហនុ ជាប៉ូលនិងជាច្រកក្បាលនាគសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅរួចហើយ ។ ដូច្នេះច្រកនេះហើយដែលជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់យើង និងអាចរក្សាបានស្ថិរភាពកំណើនរបស់កម្ពុជាបាន» ។

Picture

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសដែលអាចឈានឆ្ពោះទៅជា «ក្បាលម៉ាស៊ីន» មួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ ។ កាលពីថ្ងៃទី ១៨ ខែតុលាឆ្នំា ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្ម រៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាមួយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញ ស៊ិនជិន (UPDIS) ៕