ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ចំណាយ​ថវិកា​១,៥០០​លាន​ដុល្លារ​អភិវឌ្ឍន៍​តំបន់​ស៊ី​ន​ជាំ​ង​របស់​ជន​មូ​ស្លី​ម

13 ឆ្នាំ មុន

ប្រទេស​ចិន​រៀបចំ​ថវិកា​ប្រហែល ១.៥០០​លាន​ដុល្លារសំរាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ស៊ី​ន​ជាំ​ង ដើម្បី​ការពារ​ស្ថានភាពជ្រួលច្របល់​ក្នុង​តំបន់​មូ​ស្លី​ម​ភាគ​ពាយ័ព្យ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​តំបន់​អាស៊ី កណ្ដាល ។

ប្រទេស​ចិន​រៀបចំ​ថវិកា​ប្រហែល ១.៥០០​លាន​ដុល្លារសំរាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ស៊ី​ន​ជាំ​ង ដើម្បី​ការពារ​ស្ថានភាពជ្រួលច្របល់​ក្នុង​តំបន់​មូ​ស្លី​ម​ភាគ​ពាយ័ព្យ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​តំបន់​អាស៊ី កណ្ដាល ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ បានឱ្យ​ដឹងថា រដ្ឋាភិបាល​បាន​រៀបចំ​ថវិកា​ប្រមាណ​១ម៉ឺន​លាន​យាន់ គឺ​ប្រហែល​១.៥០០​លាន​ដុល្លារ សំរាប់​ធ្វើ​ជា​មូលនិធិ​អភិវឌ្ឍន៍​ក្នុង​តំបន់​គ្រប់គ្រង​ស្វយ័ត​នៃ​ជន​អំបូរ​អ៊ុយ​គូ ក្នុង​តំបន់​ស៊ី​ន ជាំ​ង ដែល​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ក្នុង​ឆ្នាំ២០១១ ។ គំរោង​ខាងលើ​ស្ថិត​ក្នុង​គោលដៅលើកកំពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន ខណៈ​ដែល​ការ​ចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ក៏​ជា​អាវុធ​សំរាប់​ទប់ស្កាត់ “​ក្រុម លទ្ធិ​បែង​ចែង​ដែនដី និង​លទ្ធិ​បង្ក​ភេរវកម្ម​” នៅ​ក្នុង​អាណាខេត្ដ​ដែរ ។

គួរ​រំលឹក​ថា ប្រទេស​ចិន​បាន​សំរេចចិត្ដចំណាយ​ថវិកា​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​តំបន់​ស៊ី​ន ជាំ​ង​ដោយ​មាន​លោក​ប្រធានាធិបតី​ហ៊ូ  ជី​ន តា​វ ជា​ប្រធាន កាលពី​ខែមីនា​កន្លង​មក បន្ទាប់​ពី​មាន​កើតហេតុ​ការណ៍​ជ្រួលច្របល់រវាង​ជនជាតិ​ចិន​អំបូរ “​ហាន់​” និង​អំបូរ “​អ៊ុយ​គូ​” នៅ​ក្នុង​ក្រុង​អ៊ូ​លូ​មូ​ឈី បណ្ដាល​ឱ្យស្លាប់​មនុស្ស​សរុប​២០០​នាក់ និង​របួស ២.០០០​នាក់ ក្នុង​ការ​ប៉ះទង្គិច​គ្នា​កាលពី​ខែកក្កដា​ឆ្នាំ​មុន ។
ទោះជា​យ៉ាងណា​ក៏​ដោយនៅ​ក្នុង​របាយការណ៍​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ដ៏​ពិតប្រាកដ​ណាមួយ​ដែល​រដ្ឋាភិបាល​នឹង​ចំណាយថវិកា​ក្នុង​មូលនិធិ​អភិវឌ្ឍន៍​ខាងលើ​ទេ ៕