ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមានទម្លាប់ហាត់ប្រាណមែនទេ? ប្រយ័ត្នជួបបញ្ហាទាំងនេះ!

2 ឆ្នាំ មុន

ការហាត់ប្រាណ គឺសំខាន់សម្រាប់គ្រប់គ្នាដែលចង់រក្សាបាននូវសុខភាពល្អរឹងមាំ។​ ការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយដុតបំផ្លាញជាតិខ្លាញ់ ឬកាឡូរីដែលលើសចេញពីរាងកាយឡើយ ប៉ុន្តែក៏ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់បញ្ហាសុខភាពផ្សេងៗផងដែរ ជាពិសេសនៅសម័យកូវីដនេះតែម្តង។ តែអ្នកធ្លាប់ឆ្ងល់ឬអត់ថា តើនឹងមានរឿងអ្វីកើតឡើងទៅប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះ? នេះមិនរាប់បញ្ចូលទាំងការឡើងទម្ងន់និងមានរាងមិនស្អាតនោះទេ។ ១….

ការហាត់ប្រាណ គឺសំខាន់សម្រាប់គ្រប់គ្នាដែលចង់រក្សាបាននូវសុខភាពល្អរឹងមាំ។​ ការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយដុតបំផ្លាញជាតិខ្លាញ់ ឬកាឡូរីដែលលើសចេញពីរាងកាយឡើយ ប៉ុន្តែក៏ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់បញ្ហាសុខភាពផ្សេងៗផងដែរ ជាពិសេសនៅសម័យកូវីដនេះតែម្តង។ តែអ្នកធ្លាប់ឆ្ងល់ឬអត់ថា តើនឹងមានរឿងអ្វីកើតឡើងទៅប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះ? នេះមិនរាប់បញ្ចូលទាំងការឡើងទម្ងន់និងមានរាងមិនស្អាតនោះទេ។

១. សម្ពាធឈាមឡើងខ្ពស់

ការមិនធ្វើលំហាត់ប្រាណសោះនឹងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូង​ ក្នុងការច្របាច់ឈាមទៅសព្វរាងកាយដែលនាំឱ្យកើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសសម្ពាធឈាម។ ហើយនៅពេលសម្ពាធឈាមឡើងខ្ពស់ នោះប្រព័ន្ធសសៃឈាមបេះដូងទាំងមូល ក៏ដូចជាបណ្ដាសរីរាង្គផ្សេងទៀតនឹងត្រូវប្រឈមមុខជាមួយគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងជាមិនខាន។

២. ខ្សោយសាច់ដុំ

ការធ្វើលំហាត់ប្រាណទៀងទាត់ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើតនិងរក្សាសាច់ដុំ។ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះ នោះសាច់ដុំអាចនឹងប្រែជាចុះខ្សោយទៅៗ។ ជាក់ស្ដែងសាច់ដុំអាចនឹងរួមតូចប្រសិនបើអ្នកមិនប្រើប្រាស់វាសោះតាមរយៈការធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយផ្សេងទៀត។

៣. ស្រ្តេសច្រើន និង ឈានដល់ការបាក់ទឹកចិត្ត

នោះក៏ព្រោះតែវិធីសាស្ត្រដ៏ល្អ ដើម្បីទប់ទល់ភាពស្ត្រេសនិងជំងឺធ្លាក់ទឹកចិត្ត គឺការធ្វើលំហាត់ប្រាណទៀងទាត់។ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណជាប្រចាំ ខួរក្បាលមិនអាចបញ្ចេញនូវអរម៉ូនរីករាយគ្រប់គ្រាន់ឡើយ ដែលធ្វើឱ្យអ្នកមានស្រ្តេសច្រើន និង អាចឈានដល់ការបាក់ទឹកចិត្ត៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ