ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តឃាត់​បានពលករ​ខ្មែរ ៣៧​នាក់ ដែល​បម្រុង​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ថៃ

2 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​អនុសេនីយ៍ទោ ស រិ​ទ្ធ មេ​គ្រប់គ្រង​គោលដៅ ផ្នែក​សឹក​រង​ម៉ា​ឡៃ ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កងពល​ថ្មើរ​ជើរ​លេខ​៥១ និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ជួប​ពលករ​ចំនួន…

ខេត្តបន្ទាយមានជ័យ ៖ លោក​អនុសេនីយ៍ទោ ស រិ​ទ្ធ មេ​គ្រប់គ្រង​គោលដៅ ផ្នែក​សឹក​រង​ម៉ា​ឡៃ ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កងពល​ថ្មើរ​ជើរ​លេខ​៥១ និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ជួប​ពលករ​ចំនួន ៣៧​នាក់ ក្នុង​នោះ​ស្រី​១៣​នាក់ ក្មេង​២​នាក់ បម្រុង​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​ចម្រុះ ឃាត់ខ្លួន​បាន​តែ​ម្តង ។

ការ​ឃាត់​ពលករ​ខ្មែរ​មួយ​ក្រុម​បម្រុង​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ចូល​ទៅ​ប្រទេស​ថៃ​នេះ ធ្វើ​ឡើង​នា​យប់​ថ្ងៃ​ទី​១៩ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ ត្រង់​ភូមិសាស្ត្រ អូរ​ព្រំដែន ភូមិ​ក្បាល​ទំនប់ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពី​ឃាត់ខ្លួន​បាន​កម្លាំង​ចម្រុះ​បាន​សាកសួរ និង​បាន​អប់រំ​ណែនាំ រួច​ក៏​ប្រគល់​អោយ​កម្លាំង​អាវុធហត្ថ​ស្រុក បន្ត​សាកសួរ​ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេខ្យល់ ដែល​តែងតែ​ញុះញុង​អោយ​បងប្អូន​ឆ្ល​ន​ដែន​ទៅ​ធ្វើការ​ដោយ​គ្រោះថ្នាក់ និង​ប្រថុយប្រថាន​បែប​នេះ ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​កងកម្លាំង តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ត្រូវ​បាន​បញ្ជូន​ទៅ​បំពេញ​ប្រតិបត្តិការ សហការ​ជាមួយ​កម្លាំង​ច​ម្រុ​: ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន ឃាត់ខ្លួន​ពលករ​ឆ្លង​ដែន​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់ និង​ឃាត់ខ្លួន​មេខ្យល់​បាន​មួយ​ចំនួន បញ្ជូន​ទៅ​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាម​និ​តិ​វិធី​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ