ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវទទឹង៦០ម៉ែត្រ​ពីបឹងទំពុនទៅព្រែកកំពឹស​ត្រូវតភ្ជាប់នៅព្រឹកនេះ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ លោក ប៉ា សុជាតិវង្ស​ បានអញ្ជើញជាអធិបតីតភ្ជាប់ផ្លូវដែល​មានទទឹងប្រវែង៦០ប្រវែង​ជាង៨គីឡូម៉ែត្រ​នៅបឹងទំពុន​ចាប់ពីផ្លូវ​២៧១​ដល់ផ្លូវជាតិលេខ២​ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានបញ្ជាក់ទៀតថា​ ផ្លូវដែលធ្វើពិធីតភ្ជាប់ ​នៅព្រឹកថ្ងៃទី២៣ មីនា ២០១៦​ នៅចំណុចស្ពានព្រែកកំពឹសនាពេលនេះ​ ស្ថាបនាបាន៩៥%ហើយ ​ប៉ុន្តែមិនទាន់​ដាក់ឲ្យប្រើបា្រស់​ជាផ្លូវការនៅឡើយទេ​ រង់ចំាអ៊ុតកៅស៊ូរួចរាល់សិន ។

សេចក្តីរាយការណ៍បានបន្តថា​ ក្រៅពីធ្វើពិធីតភ្ជាប់ផ្លូវខាងលើនេះ​ លោក ប៉ា សុជាតិវង្ស ក៍ប្រកាស​បើកការដ្ឋានស្ថាបនាផ្លូវ២ខ្សែទៀត​នៅបឹងទំពុននេះផងដែរ ៕