បុរសឥណ្ឌាម្នាក់ដាក់ញ្ញតិទៅតុលាការស្នើប្តូរប័ណ្ណចាក់វ៉ាក់សាំងថ្មី គ្មានរូបនាយករដ្ឋមន្ត្រី
ឥណ្ឌា ៖ តុលាការរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា គ្រោងនឹងស្តាប់ញ្ញត្តិដាក់ដោយពលរដ្ឋមួយរូបនៅសប្តាហ៍ក្រោយ ដែល
ឥណ្ឌា ៖ តុលាការរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា គ្រោងនឹងស្តាប់ញ្ញត្តិដាក់ដោយពលរដ្ឋមួយរូបនៅសប្តាហ៍ក្រោយ ដែល
ឥណ្ឌា ៖ តុលាការរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា គ្រោងនឹងស្តាប់ញ្ញត្តិដាក់ដោយពលរដ្ឋមួយរូបនៅសប្តាហ៍ក្រោយ ដែលបង្ហាញការមិនពេញចិត្តដោយសារតែមានរូបលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី លើប័ណ្ណវ៉ាក់សាំងបង្ការកូវីដ-១៩របស់គាត់។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន BBC កាលពីថ្ងៃទី១៩ ខែតុលា។
ពលរដ្ឋរូបនោះ ត្រូវគេស្គាល់ឈ្មោះថា Peter M. អាយុ៦២ឆ្នាំ ដែលជាសកម្មជនព័ត៌មាន និងជាសមាជិកគណបក្សប្រឆាំងដ៏ធំនៅឥណ្ឌា បានដាក់ញ្ញត្តិស្នើប្តូរប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងថ្មី ដែលគ្មានរូបភាពនាយករដ្ឋមន្ត្រីឥណ្ឌា ដោយគាត់អះអាងថា សកម្មភាពនេះគឺបានរំលោ.ភលើសិទ្ធិជាមូលដ្ឋានរបស់គាត់។
Peter M. បានប្រាប់ BBC តាមរយៈទូរស័ព្ទថា «ការដាក់រូបនាយករដ្ឋមន្ត្រីឥណ្ឌានៅលើប័ណ្ណរបស់ខ្ញុំ គឺបានរំលោ.ភភាពឯកជនរបស់ប្រជាពលរដ្ឋ។ វាពុំស្របតាមរដ្ឋធម្មនុញ្ញ ហើយខ្ញុំកំពុងស្នើសុំនាយករដ្ឋមន្ត្រីបញ្ឈប់ទង្វើដ៏គួរឱ្យអាម៉ាស់នេះភ្លាមៗ។ វាមិនត្រឹមត្រូវនៅក្នុងលទ្ធិប្រជាធិបតេយ្យនោះទេ ហើយក៏គ្មានប្រយោជន៍អ្វីដល់ជាតិ ឬបុគ្គលណាមួយឡើយ»។
គួរបញ្ជាក់ថា ក្រៅពីព័ត៌មានលំអិតរបស់បុគ្គល គ្រប់ប័ណ្ណចាក់វ៉ាក់សាំងដែលចេញដោយក្រសួងសុខាភិបាលគឺមានរូបនាយករដ្ឋមន្ត្រីឥណ្ឌា រួមជាមួយសារជាភាសាអង់គ្លេស រួមនិងជាតិផងដែរ។
បើតាមលោកស្រី Bharati Pravin Pawar រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រចាំរដ្ឋបានប្រាប់ថា រូប និងសម្រង់សម្តីរបស់លោក ម៉ូឌី នៅលើប័ណ្ណចាក់វ៉ាក់សាំងគឺជាប្រយោជន៍សាធារណៈ ដើម្បីលើកទឹកចិត្តប្រជាជនអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំ បើទោះបីជាចាក់វ៉ាក់សាំងរួចយ៉ាងណាក៏ដោយ៕
ចែករំលែកព័តមាននេះ