ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ទំនើប​មក​ចត​ចោល មិនដឹង​ម្ចាស់​ទៅ​ណា..?

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក Audi មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-1027 បាន​បើក​មក​ទុក​ចោល​នៅ​ក្នុង​បរិវេណ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច​

ខេត្តកំពង់ចាម ៖  រថយន្ត​ស៊េរី​ទំនើប​ម៉ាក Audi មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-1027  បាន​បើក​មក​ទុក​ចោល​នៅ​ក្នុង​បរិវេណ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច​នៅ​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា​ត្រើយ​ខាងលិច ក្នុង​សង្កាត់​វាលវង់  ក្រុង​កំពង់ចាម ។ ហេតុ​ការ​ណ៏​បង្ក​ឲ្យ​មានការ ភ្ញាក់ ផ្អើល​ដល់​សមត្ថកិច្ច នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៦​ដោយ​មិនដឹង​ម្ចាស់ ទៅ​ទីណា​នោះ​ទេ ។

លោក ស៊ា​ម  យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផែន សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មិនឃើញ​មាន​វត្តមាន​ម្ចាស់​រថយន្ត​ខាងលើ  ដោយសារ​តែ​បាត់​ជា​ច្រើន​ម៉ោង​នោះ ក៏​ត្រូវ​បាន​ម្ចាស់​ស្ថានីយ​ប្រេង​ប្រញាប់​រាយ​ការ​ណ៏​មក អធិការ​នគរបាល​ក្រុង​កំពង់ចាម​ឲ្យ​បានដឹង ដោយសារ​តែ​ប៉ះពាល់​សណ្តាប់ធ្នាប់  រថយន្ត ថែម​ទាំង​បាន​បើកភ្លើង​ឌឺ​មី​ចោល​ទៀត ។ លោក​ស៊ា​ម យូ​សេង  អធិការរង​នគរបាល ក្រុង​កំពង់ចាម ប្រាប់​បន្ត​ថា  បន្ទាប់​មក​ដោយ​មាន​បញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត​នោះ  ដោយ​បាន​ចាត់​ឲ្យ​មន្ត្រី​នគរបាល​ចរាចរ​ក្រុង​កំពង់ចាម  ចុះ​ទៅ​ពិនិត្យ​មើល​រថយន្ត​ដោយ ឃើញ​មាន​ស្លាកស្នាម​កំ​ពិត​ផ្នែក​ខាង​មុខ និង​បែក​ភ្លើងស្តុប​ខាងស្តាំ​។

រថយន្ត​នេះ​ត្រូវ​បាន​គេ បើក​មក​ទុក​ចោល តាំង​តែ​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២២ ខែមីនា​ម្លេះ  ហើយ​គេ​មិនដឹងថា​ម្ចាស់​រថយន្ត​បាន​ចេញ​ទៅ​ទីណា​ឡើយ  ។ នា​យប់​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​ស្ទូច​យក រថយន្ត​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម  ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត  ។ លោក​ស៊ា​ម យូ​សេង  អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ទទួល​ផែន​សណ្តាប់ធ្នាប់ បញ្ជាក់ ថា​រថយន្ត​ទំនើប​ខាងលើ​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​នោះ មិនដឹង​ដោយសារ​តែ​ប៉ះ ទង្គិច​នឹង​អ្វី​នោះ​ទេ  ហើយ​ត្រូវ​បាន​ម្ចាស់​បើក​មក​រក្សា​ទុក   នៅ​ក្នុង​បរិវេណ​ស្ថានីយ​លក់​ប្រេង ឥន្ធនៈ​កាល​តិច ក្បាលស្ពាន​គី​ហ្ស៊ុ​ណា ហើយ​បាន​ចេញ​ទៅ​បាត់​តែ​ម្តង  ។

ជាមួយ​នោះ​រូប លោក​សូម​អំពាវនាវ ដល់​ម្ចាស់​រថយន្ត​ខាងលើ​មេត្តា​មក​យក​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ វិញ​ផង   ឥឡូវ​រថយន្ត​ត្រូវ​យក​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម  ។ មហាជន មាន​ច​ម្ង​ល់​ថា តើ​រថយន្ត​ទំនើប​ខាងលើ​មាន​បញ្ហា​អ្វី ? បានជា​ម្ចាស់​បើក​មក​ទុក​ចោល បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច  ហើយ​រថយន្ត​ថែម​ទាំង​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ  ដូច្នេះ​ប្រហែលជា​មាន​បញ្ហា​ណាមួយ​កើតឡើង​ទេ​ដឹង   ទើប​ម្ចាស់​គេចខ្លួន​ចោល​រថយន្ត​ដូច្នេះ ? ៕