ប្រជាការពារម្នាក់របួសធ្ងន់ ដោយ២កាំបិតបុ័ងតោ
ខេត្តមណ្ឌលគិរី ៖ ប្រជាការពារភូមិម្នាក់ ត្រូវជនសង្ស័យចំនួនពីរនាក់កាប់នឹងកាំបិតបុ័ងងតោ បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក
ខេត្តមណ្ឌលគិរី ៖ ប្រជាការពារភូមិម្នាក់ ត្រូវជនសង្ស័យចំនួនពីរនាក់កាប់នឹងកាំបិតបុ័ងងតោ បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក
ខេត្តមណ្ឌលគិរី ៖ ប្រជាការពារភូមិម្នាក់ ត្រូវជនសង្ស័យចំនួនពីរនាក់កាប់នឹងកាំបិតបុ័ងងតោ បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌគីរី និងកំពុងសង្គ្រោះនៅក្នងមន្ទីរពេទ្យបង្អែកស្រុកកោះញែក កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ ។
តាមរបាយការណ៍របស់អធិការស្រុកកោះញែក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ត្រើញ ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរប្រជាការពារភូមិ រស់នៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក មានរបួសចំក្បាល ដោយជនសង្ស័យចំនួន០២នាក់ បានយកកាំបិតបុ័ងតោ កាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួស មូលហេតុស្រវឹងស្រា បង្កហិង្សាដោយចេតនា។ជនសង្ស័យទី ១.ម៉ៅ ប្រសិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ២.ឈ្មោះម៉ៅសក្ត័ ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ អ្នកទាំង២រស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែកឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ