ឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើហិង្សាក្នុងគ្រួសារ
ខេត្តកណ្តាល ៖ ប៉ូលីសប៉ុស្តិ៍នគរបាលរដ្ធបាលឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលប្រើអំពើហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី២២ ខែមីនា
ខេត្តកណ្តាល ៖ ប៉ូលីសប៉ុស្តិ៍នគរបាលរដ្ធបាលឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលប្រើអំពើហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី២២ ខែមីនា
ខេត្តកណ្តាល ៖ ប៉ូលីសប៉ុស្តិ៍នគរបាលរដ្ធបាលឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលប្រើអំពើហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦វេលាម៉ោង២និង៣០នាទីយប់ នៅចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ យស់ យ៉ាត ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាលត្រូវជាប្រពន្ធ។
ជនសង្ស័យឈ្មោះ អ៊ូច សៅ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ជាសន្តិសុខមានទីលំនៅភូមិឃុំជាមួយគ្នាត្រូវជាប្ដី។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុនៃការកើតឡើងជាអំពើហិង្សារវាងប្តីប្រពន្ធខាងលើនេះគឺ បណ្តាលមកពីជនសង្ស័យត្រូវជាប្ដីបានដើរផឹកស្រាស្រវឹងពេលមកដល់ផ្ទះរករឿងដេញវាយប្រពន្ធ និងកូនដោយមិនដឹងមូលហេតុព្រមទាំងបានវាយបំផ្លិចបំផ្លាញផ្ទះសម្បែងបណ្ដាលអោយខូចខាតទ្រព្យសម្បត្តិធ្វើឲ្យប្រពន្ធកូនភយ័ស្លន់ស្លោរត់ទៅដេកក្រៅផ្ទះទាំងយប់រកដេកពួនមិនបាន ក៏សម្រេចចិត្តរត់ទៅប្តឹងនគរបាលប៉ុស្តិ៍គគីរចុះទៅឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី។ សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យរូបនេះឲ្យតែស្រវឹងតែងតែរករឿងប្រើអំពើហិង្សាទៅលើប្រពន្ធកូន និងឪពុកក្មេកជាច្រើនលើកច្រើនសារមកហើយ៕
ចែករំលែកព័តមាននេះ