ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការថែទាំសុខភាពអ្នកជំងឺអេដស៍អំពាវនាវមេដឹកនាំប្រទេស G20ជួយបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសក្រីក្រ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ AHF បាន​បន្ត​អំពាវនាវ​ដល់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន G20 បន្ត​ផ្តល់​ជា​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ជួយ​ដល់​បណ្តា​ប្រទេស​ក្រី​ក្រី ខណៈ​ប្រទេស​ជា​ច្រើន​នៅ​លើ​សកលលោក​បាន​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បាន​ច្រើន​នៅឡើយ ។…

រាជធានី​ភ្នំពេញ ៖ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ AHF បាន​បន្ត​អំពាវនាវ​ដល់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន G20 បន្ត​ផ្តល់​ជា​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ជួយ​ដល់​បណ្តា​ប្រទេស​ក្រី​ក្រី ខណៈ​ប្រទេស​ជា​ច្រើន​នៅ​លើ​សកលលោក​បាន​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បាន​ច្រើន​នៅឡើយ ។

Picture

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២០ តុលា​នេះ តាម​រយៈ​យុទ្ធនាការ​ទាមទារ​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​ទូ​ទាំង​ពិភពលោក Vaccinate Our World ហៅ​កាត់​ថា VOW នៅ​កម្ពុជា ដើម្បី​ជា​ការ​ត្រៀម​ក្នុង​ការ​ក្នុង​ការ​តស៊ូ​មតិ​ចុង​ក្រោយ​មួយ​នៅ​មុន​កិច្ចប្រជុំ​កំពូល G20 នៅ​ចុងខែ​តុលា​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ទីក្រុង​រ៉ូ​ម ប្រទេស អ៊ី​តា​លី និង​ជា​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អ្នក​មាននៅ​លើ​ពិភពលោក​ធានា​ឱ្យ​បាន​នូវ​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​បង្ការ COVID-19 ជា​សកល​តាម​រយៈ​ការ​ផ្ញើ​លិខិត​ទៅ​កាន់​បណ្ដា​ស្ថានទូត​នៃ​ប្រទេស G20 ផង​ដែរ ។

Picture

សកម្មភាព​តស៊ូ​មតិ​របស់​អង្គការ AHF ប្រចាំ​កម្ពុជា​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​មួយ​ផ្នែក​តូច​របស់ VOW ដែល​វា​ផ្តោត​សំខាន់​លើ​ប្រទេស​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នៅ​មុន​កិច្ចប្រជុំ​កំពូល G20​។ AHF ក៏​បាន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ជា​មធ្យោបាយ​ចម្បង​ក្នុង​ការ​ដោះស្រាយ ជំងឺ​រាតត្បាត និង​ការ​ធ្វើ សេចក្តី​ព្រាង អនុសញ្ញា​សុខភាព​សាធារណៈ​សកល​ថ្មី​មួយ សំដៅ​បម្រើ​ប្រព័ន្ធ​អភិបាលកិច្ច​សុខ​ភា ព​ទូ​ទាំង​ពិភពលោក ឱ្យ​មាន​សមត្ថភាព ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការ​ផ្ទុះ​ឡើង​នា​ពេល​អនាគត​។

Picture

លោក​វេជ្ជបណ្ឌិត ឈឹ​ម សា​រ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​មូលនិធិ ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ (AHF) បានឱ្យ​ដឹង​ដែរ​ថា មេដឹកនាំ​មក​ពី​ប្រទេស G20 ត្រូវ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​សកម្មភាព​ពិតប្រាកដ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ធានា​ថា​គ្រប់​ប្រទេស​មិន​ថា ទីតាំង​ភូមិសាស្ត្រ ឬ​ស្ថានភាព​សេដ្ឋកិច្ច យ៉ាងណា​នោះ​ទេ គឺ​ត្រូវ​តែ​មាន​វ៉ាក់សាំង ដើម្បី​ការពារ​ប្រជាពលរដ្ឋ និង​បញ្ចប់​ការ​រីក​រាលដាល​នៃ ជំងឺ​រាតត្បាត​នេះ​ទេ​។

លោក​បាន​បន្ត​ថា ត្រូវ​ចាប់ផ្តើម​ដោយ​ធានា​ថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ចែករំលែក​ចំណេះដឹង និង​បច្ចេកវិទ្យា​ឧបត្ថម្ភ ដល់​អ្នក​ជាប់ពន្ធ ដើម្បី​ជំរុញ​ផលិតកម្ម​វ៉ាក់សាំង​ឱ្យ​បាន​ទូ​ទាំង​ពិភពលោក​។ ស្វែង​យល់​បន្ថែម​ពី VaccinateOurWorld.org ដោយ​ចូល VaccinateOurWorld.org, ដើម្បី​រួម​គ្នា​ទាមទារ​ឱ្យ​មានកា រ​ចាក់​វ៉ាក់សាំង នៅ​ទូ​ទាំង​ពិភពលោក ។

Picture

ចំណែក លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេ​ង ប្រធាន​កម្មវិធី​របស់​អង្គការ មូលនិធិ​ថែទាំ​សុខភាព អ្នក​ជំងឺអេដស៍​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ពាក់កណ្ដាល​ខែតុលា​នេះ មាន​ជិត​ពាក់កណ្ដាល​នៃ​ប្រជាជន​ពិភពលោក​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ COVID-19​ហើយ​ភាគច្រើន​បាន​ប្រើប្រាស់ ឬ​ចាក់​នៅ​ក្នុង​បណ្ដា​ប្រទេស​អ្នកមាន ។

ជំងឺ COVID-19​នៅ​តែ​បន្ត​បង្ក​ការ​បំផ្លិចបំផ្លាញ​នៅ​ទូ​ទាំង​តំបន់​អាស៊ី​, អាហ្វ្រិក​, អា​មេ​រិ​កឡា​ទី​ន និង​នៅ​ជុំវិញ​ពិភពលោក ហើយ​នេះ​ក៏​ដោយសារ​តែ​កង្វះខាត​វិធានការ នោះ​គឺ​ការ​ខ្វះខាត​វ៉ា ក់​សាំង​សង្គ្រោះ​ជីវិត​មនុស្ស ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ខណៈ​កម្ពុជា​សម្រេច​បាន​នូវ​អា​ត្រា​ចាក់​វ៉ា​ក់ សាំង​ដ៏​ខ្ពស់ បណ្ដា​ប្រទេស​ដទៃ នៅ​តែ​បន្ត​រង​ការ​ឈឺចាប់​ដោយសារ COVID-19​នៅឡើយ ។ ជាក់ស្ដែង​មាន​តែ ៧​ភាគរយ​នៃ​ប្រជាជន​អាហ្វ្រិក ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង COVID-19​ហើយ​ប ណ្ដា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​មាន​តែ​ប្រជាជន ២.៥ ភាគរយ​ប៉ុណ្ណោះ​ដែល ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ។ ដូច្នេះ​ហើយ​យុទ្ធនាការ VOW ជម្រុញ​ឱ្យ​បណ្ដា​ប្រ ទេស​G20 ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ចាំបាច់ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង ឱ្យ​ពិភពលោក​ទាំងមូល ។

គួរ​បញ្ជាក់​ថា អង្គការ​និ​ធិ​ថែទាំ​សុខភាព​អេ​ដស៍ (AHF) ដែល​ជា​អង្គការ​អេ​ដស៍ ពិភពលោក​ធំ​ជាងគេ នា​ពេល​បច្ចុប្បន្ន​ផ្តល់​ការ​ព្យាបាល និង​ផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ ដល់​អតិថិជន ជាង ១,៦ លាន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន ៤៥ នៅ​ទូ​ទាំង​ពិភពលោក នៅ​សហរដ្ឋអាមេរិក​អាហ្វ្រិក​អា​មេ​រិ​កឡា​ទី​ន​/​កា​រ៉ា​អ៊ី​ប តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​និង​អឺរ៉ុប​៕