គិតមកត្រឹមម៉ោង៥ល្ងាចថ្ងៃទី២២ មីនា នេះ ទីភ្នាក់ងារសារព័ត៌មានបែលហ្ស៊ិក BELGA បានរាយការណ៍ថា មានការផ្ទុះ២កន្លែង កើតមាននៅកន្លែងរង់ចាំចេញដំណើរនៃព្រលានយន្តហោះ និងមួយកន្លែងទៀតនៅផ្លូវរថភ្លើងក្រោមដីប្រហែល៩០នាទីក្រោយមក ក្នុងក្រុងព្រុចសែល ដោយរបាយការណ៍ផ្លូវការជាជំហានដំបូង និយាយថាយ៉ាងហោចណាស់មនុស្ស២០នាក់បានស្លាប់ និងរបួសជាច្រើននាក់ទៀត ។
សូមបញ្ជាក់ថាស្នូរផ្ទុះចំនួន២ លាន់ឮយ៉ាងខ្លាំង ចេញពីព្រលានយន្តហោះទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅរសៀលថ្ងៃអង្គារ ទី២២ មីនា នេះនៅក្នុងសាលផ្លូវអ្នកដំណើរចាកចេញ នៅព្រលានយន្តហោះ ។ ខណៈដែលសមត្ថកិច្ចប៉ូលិស និងកងទ័ពត្រូវបានដាក់ពង្រាយភ្លាមៗផងដែរ ។
រាល់ការហោះហើររបស់យន្តហោះ និងរថភ្លើងទាំងអស់ត្រូវផ្អាក ហើយព្រលានយន្តហោះជម្លៀសមនុស្សចេញ ។ ការធ្វើចរាចរណ៍តាមផ្លូវដែកមកកាន់ព្រលានយន្តហោះ ZAVENTEM ក៏ត្រូវផ្អាកដែរ ។
ចែករំលែកព័តមាននេះ